Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារបន្តរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអធិការសន្តិសុខសង្គម

 Tuesday, 16 December 2025 19:20  |  51 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារបន្តរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអធិការសន្តិសុខសង្គម

 

(រាជធានីភ្នំពេញ)៖ ប្រធានបទសំខាន់ៗចំនួន៧ ត្រូវបានចងក្រងជាមេរៀន រយៈពេល៣ថ្ងៃ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសអធិការកិច្ចសន្តិសុខសង្គម មូលដ្ឋានសុខាភិបាល និងបទប្បញ្ញត្តិពាក់ព័ន្ធ ដល់អធិការសន្តិសុខសង្គម ប្រមាណ១៨០នាក់ នៅសាលសន្តិភាពនៃអគារបេឡាជាតិសន្តិសុខសង្គម។

 

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកសរសើរដល់ការខិតខំបំពេញតួនាទីដ៏សំខាន់របស់បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់សេវាសន្តិសុខសង្គមជូនបងប្អូនកម្មករនិយោជិត ឱ្យទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និងប្រាក់សោធន រួមទាំងអត្ថប្រយោជន៍ច្រើនទៀតដែលរាជរដ្ឋាភិបាលផ្តល់ជូនកិច្ចគាំពាសង្គម។ ដើម្បីបង្កើនប្រសិទ្ធនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ឯកឧត្តម បានផ្តល់ការណែនាំដល់អធិការសន្តិសុខសង្គម ដែលជាសិក្ខាកាមទាំងអស់ ចូលរួមយកចិត្តទុកដាក់ស្តាប់ ចាប់យកនូវខ្លឹមសារគន្លឹះពីការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងបន្ថែម និងជាមូលដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព ការពារប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត។

 

គួរបញ្ជាក់ថា ប្រធានបទសំខាន់ៗ ចំនួន៧ រួមមាន៖ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងក្រមសីលធម៌អធិការការងារ និងបច្ចេកទេសក្នុងការធ្វើអធិការកិច្ចរបបសន្តិសុខសង្គមនៅតាមមូលដ្ឋានសុខាភិបាល។ ប្រធានបទសំខាន់ទាំងនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាព និងការយល់ដឹងអំពីបច្ចេកទេសអធិការសន្តិសុខសង្គម និងបច្ចេកទេសត្រួតពិនិត្យមូលដ្ឋានសុខាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20251216_191910_902.jpg
Click to enlarge image IMG_20251216_191915_812.jpg
Click to enlarge image IMG_20251216_191920_685.jpg
Click to enlarge image IMG_20251216_191931_256.jpg
Click to enlarge image IMG_20251216_191935_579.jpg
Click to enlarge image IMG_20251216_191939_827.jpg
Click to enlarge image IMG_20251216_191942_467.jpg
Click to enlarge image IMG_20251216_191948_092.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/21-%E1%9E%94%E1%9F%81%E1%9E%A1%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%9A%E1%9E%94%E1%9E%94%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98/3451.html#sigProIdb606ed4913

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.