Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលជាកម្មវិធីអាទិភាពថ្នាក់ជាតិ​ នៅខេត្តសៀមរាប

 Monday, 01 July 2024 13:23  |  1104 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលជាកម្មវិធីអាទិភាពថ្នាក់ជាតិ​ នៅខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង១ពាន់នាក់។

 

ឯកឧត្តម ហេង សួរ បានរំលឹកពីប្រវត្តិនៃការផ្តួចផ្តើមគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដាក់ចេញនូវកម្មវិធី«ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»តាំងពីខែកក្កដា ឆ្នាំ២០២៣ ដែលបានក្លាយជាការងារអាទិភាពសំខាន់ចំនួន២ក្នុងចំណោមការងារ អាទិភាពចំនួន ៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ក្នុងគោលបំណងលើកកម្ពស់ សុខុមាលភាពប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់របបសន្តិសុខសង្គម (១). ផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨, (២).ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦, និង (៣).ផ្នែកប្រាក់សោធនកាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ជាក់ស្ដែង របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០០៨ និងពង្រីកដល់មន្ត្រីសាធារណៈ នៅឆ្នាំ២០២១, ផ្នែកថែទាំសុខភាពចាប់ផ្តើមសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ និងពង្រីកដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅឆ្នាំ២០១៨, និងផ្នែកប្រាក់សោធនត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ 

 

បន្ថែមពីនេះ នៅឆ្នាំ២០២៣ កន្លងមកនេះ ក្រសួងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន សហព័ទ្ធ និងកូនក្នុងបន្ទុកដែលត្រូវកំណត់ឱ្យបង់ភាគទានចំនួន១៥ ៦០០រៀល, អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជាបន្ទុកថវិការបស់រដ្ឋលើការចំណាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបស់មន្ត្រីសាធារណៈ។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យមន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គួរនាំយកក្រុមគ្រួសារក្នុងបន្ទុកឱ្យចុះឈ្មោះដើម្បីទទួលបានកិច្ចគាំពារពីរាជរដ្ឋាភិបាល។ 

 

ដោយឡែកចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៅដល់អង្គពិធីអំពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលបានគិតគូរដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យមានចំណេះដឹង ចំណេះធ្វើ និងទទួលបានការងារសមរម្យដែលក្រសួងការងារធានានូវឱកាសការងារក្រោយការសិក្សា ឬក៏អាចបង្កើតការងារដោយខ្លួនឯងដោយទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។ ដោយឡែកយុវជនទូទៅនិងបុគ្គលិកនៃរោងចក្រសហគ្រាសក៏អាចទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃថែមទៀតផងជាមួយនឹងវេនសិក្សាដែលមានភាពបត់បែនរហូតដល់៧ជម្រើស។

 

យ៉ាងណាក៏ដោយដើម្បីឱ្យកម្មវិធីថ្នាក់ជាតិទាំងពីរទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គពិធីដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយជំរុញការផ្សព្វផ្សាយកម្មវិធីទាំងពីរនេះ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ និងបងប្អូនដែលប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍លើការថែទាំសុខភាព និងការបង្កើតជំនាញមួយពិតប្រាកដសម្រាប់ការចិញ្ចឹមជីវិត 

និងក្រុមគ្រួសារទៅអនាគតដែលជាសេចក្តីប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូពីប្រជាពលរដ្ឋជានិច្ច៕

 

#MLVT #HENGSour #TVET

Image Gallery

Click to enlarge image IMG_20240701_132152_146.jpg
Click to enlarge image IMG_20240701_132154_603.jpg
Click to enlarge image IMG_20240701_132200_994.jpg
Click to enlarge image IMG_20240701_132206_382.jpg
Click to enlarge image IMG_20240701_132209_426.jpg
Click to enlarge image IMG_20240701_132213_123.jpg
Click to enlarge image IMG_20240701_132217_471.jpg
Click to enlarge image IMG_20240701_132231_536.jpg
Click to enlarge image IMG_20240701_132239_812.jpg
Click to enlarge image IMG_20240701_132243_820.jpg
Click to enlarge image IMG_20240701_132246_780.jpg
Click to enlarge image IMG_20240701_132250_260.jpg
Click to enlarge image IMG_20240701_132254_587.jpg
Click to enlarge image IMG_20240701_132257_241.jpg
Click to enlarge image IMG_20240701_132300_776.jpg
Click to enlarge image IMG_20240701_132305_094.jpg
Click to enlarge image IMG_20240701_132309_782.jpg
Click to enlarge image IMG_20240701_132312_375.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/21-%E1%9E%94%E1%9F%81%E1%9E%A1%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%9A%E1%9E%94%E1%9E%94%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98/2702.html#sigProIde405186b48

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.