Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2408

គោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ត្រូវបានពិគ្រោះយោបល់ជាលើកទី២នៅកម្ពុជា

 Tuesday, 16 January 2024 18:23  |  1518 times  |   Print  |   Email
  • Image Gallery
គោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ត្រូវបានពិគ្រោះយោបល់ជាលើកទី២នៅកម្ពុជា

(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ានពិគ្រោះយោបល់លើកទី២ អំពីគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមសរុបប្រមាណ ៨០នាក់ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដែលជាតំណាងគណៈកម្មការអាស៊ានសម្រាប់អនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ (ACMW), សមាគមសន្តិសុខសង្គមអាស៊ាន (ASSA), តំណាងនិយោជក, តំណាងកម្មករនិយោជិត និងអង្គការសង្គមស៊ីវិល នៃរដ្ឋសមាជិកអាស៊ាន, សហព័ន្ធនិយោជកអាស៊ាន (ACE), ក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC), លេខាធិការដ្ឋានអាស៊ាន (ASEC), អង្គការអន្តរជាតិខាងការងារ ILO និងប្រទេសទីម័រខាងកើតដែលបានចូលរួមជាអ្នកសង្កេតការណ៍។

 

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បី (១) ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ និង (២) ឯកភាពលើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំអាស៊ាន សម្រាប់ការពិគ្រោះយោបល់ និងការអនុម័តចុងក្រោយ ដោយគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ (ACMW)។

 

ជាលទ្ធផល អង្គសិក្ខាសាលាបានពិភាក្សា និងផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយទៅលើសេចក្តីព្រាងគោលការណ៍ណែនាំនេះ។ តំណាងពីស្ថាប័ននៃរដ្ឋសមាជិកអាស៊ាន បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានរៀបចំសិក្ខាសាលាលើកទី២ នៅខេត្តសៀមរាប និងការទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅដល់គណៈប្រតិភូអាស៊ាន និងអ្នកចូលរួមទាំងអស់ ជាពិសេស គណៈប្រតិភូអាស៊ាន រួមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានកោតសរសើរដល់កម្ពុជា ដែលមានគំនិតផ្តួចផ្តើមរៀបចំឱ្យមានការធ្វើចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន។

 

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍កម្ពុជាដែលធ្វើការនៅបរទេស ក៏ដូចជាពលករបរទេសដែលធ្វើការដោយស្របច្បាប់នៅកម្ពុជា។ ការបង្កើតគោលការណ៍ណែនាំអាស៊ាន ជាមួយនឹងសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន នេះគឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ គោលការណ៍នេះនឹងដើរតួជាឯកសារមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការឈានទៅសម្រេចបាននូវចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រមុខរដ្ឋអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕

 

#MLVT #HENGSour

Image Gallery

{gallery}2408{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.