Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

 Wednesday, 25 October 2023 22:26  |  1812 times  |   Print  |   Email
  • Image Gallery
សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

(ភ្នំពេញ)៖ សហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ភាគីកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម Patrick Murphy នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។  

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួនដែលបានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារដែលមានភាពសុខដុមនីយកម្មក្នុងរោងចក្រ ភាពប្រសើរឡើងជាលំដាប់នៃបរិយាកាស និងលក្ខណ្ឌការងារកាន់តែប្រសើរក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលភាគីទាំងពីររក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនស្របតាមច្បាប់ដែលបានកំណត់ តាមរយៈការពង្រឹងសមត្ថភាពចំណេះដឹងដល់គ្រប់ភាគីពាក់ព័ន្ធ។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧បានដាក់ចេញលើការការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១.៥លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថមបន្ថែម។ កម្មវិធីថ្នាក់ជាតិនេះនឹងអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយ អាចមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារដែលសម្បូរណ៍បែប និងសមរម្យដោយមានការទទួលស្គាល់ពីទីផ្សារការងារ។ 

 

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតីជាប្រមុខ ក៏គ្រោងនឹងផ្តល់ការថែទាំសុខភាពតាមគោលនយោបាយស្ម័គ្រចិត្តដល់សមាជិកក្នុងបន្ទុក ប.ស.ស. ចំពោះកម្មករនិយោជិត តាមរយៈរបបភាគទានស្ម័គ្រចិត្តចំនួន១៥,៦០០រៀល ដែលអាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយ និងបង្កើនការសន្សំដល់កម្មកនិយោជិត។ 

 

ក្រោយបានយល់ពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ៕

 

#MLVT

Image Gallery

Click to enlarge image IMG_20231025_222452_118.jpg
Click to enlarge image IMG_20231025_222455_478.jpg
Click to enlarge image IMG_20231025_222502_611.jpg
Click to enlarge image IMG_20231025_222511_909.jpg
Click to enlarge image IMG_20231025_222515_064.jpg
Click to enlarge image IMG_20231025_222525_900.jpg
Click to enlarge image IMG_20231025_222528_759.jpg
Click to enlarge image IMG_20231025_222535_338.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/21-%E1%9E%94%E1%9F%81%E1%9E%A1%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%9A%E1%9E%94%E1%9E%94%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98/2320.html#sigProIddc29ba0fc7

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.