Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2550

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងសមត្ថភាពដល់អ្នកគ្រប់គ្រងរដ្ឋបាលរោងចក្រ សហគ្រាស

 Thursday, 11 April 2024 11:43  |  1233 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងសមត្ថភាពដល់អ្នកគ្រប់គ្រងរដ្ឋបាលរោងចក្រ សហគ្រាស

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ” ដោយផ្តោតសំខាន់លើ កិច្ចសន្យាការងារ, ការទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ, នីតិវិធីនៃការដោះស្រាយវិវាទការងារ និងរបបសន្តិសុខសង្គម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមដល់អ្នកគ្រប់គ្រងរដ្ឋបាលរោងចក្រ សហគ្រាស ចំនួន ១៧០នាក់ សំដៅធ្វើឱ្យការអនុវត្តលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងរបបសន្តិសុខសង្គមកាន់តែមានភាពល្អប្រសើរឡើង។

 

ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការបណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គមជូនដល់បងប្អូនដែលជាអ្នកគ្រប់គ្រងរដ្ឋបាលរោងចក្រ សហគ្រាស គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់វប្បធម៌អនុលោមភាព កាត់បន្ថយវិវាទការងារនៅថ្នាក់សហគ្រាស គ្រឹះស្ថាន និងធ្វើឱ្យប្រសើរទ្បើងនូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិស្តីពី "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។ 

 

ជាងនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់បទបង្ហាញ និងលើកជាសំណួរឱ្យបានផុសផុលដល់គ្រូឧទ្ទេសរបស់ក្រសួង ដែលមានចំណេះ ជំនាញច្បាស់លាស់ និងបទពិសោធន៍ការងារទូលំទូលាយក្នុងវិស័យនេះ៕

 

#MLVT #HENGSour

Image Gallery

{gallery}2550{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.