Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំកិច្ចប្រជុំដំបូងនៃក្រុមអធិការកិច្ចអន្តរស្ថាប័ន

 Wednesday, 08 May 2024 21:56  |    Written by MLVT  |  1452 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំកិច្ចប្រជុំដំបូងនៃក្រុមអធិការកិច្ចអន្តរស្ថាប័ន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកដំបូងក្រោយសេចក្តីសម្រេចប្រកាសសមាសភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាកិច្ចប្រជុំដែលធ្វើឡើងតាមការចង្អុលណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវអនុសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ 

 

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការបង្កើតក្រុមអធិការកិច្ចនេះ គឺដើម្បីជំរុញឱ្យមានអនុលោមភាពក្នុងវិស័យនីមួយៗដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យឯកជនមានការរីកចម្រើនលូតលាស់ឆាប់រហ័សបន្ថែមទៀត ហើយកម្មករនិយោជិតដែលធ្វើការក្នុងវិស័យនីមួយៗទទួលបានកិច្ចគាំពារដែលនឹងបង្កើតបានជាបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលមកពីក្រសួងស្ថាប័នចំនួន៦ផ្សេងទៀតរួមមាន ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលសុទ្ធសឹងតែជាក្រសួងជំនាញលើការចុះអធិការកិច្ច។ 

 

គួររំលឹកថា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំក្រុមអធិការកិច្ចអន្តរក្រសួងរបស់រាជរដ្ឋាភិបាលចុះអធិការកិច្ចទៅលើវិស័យឯកជនដែលត្រូវធ្វើត្រឹមតែមួយលើកក្នុងមួយឆ្នាំលើកលែងតែមានបណ្តឹង។ 

 

សូមបញ្ជាក់ថា ក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួងនេះ មានតួនាទីសំខាន់ៗចំនួន៥ ទី១. រៀបចំសមាសភាព និងបែងចែកក្រុមអធិការកិច្ចក្រសួងតាមវិស័យ និងធ្វើការផ្លាស់ប្តូរសមាសភាពតាមការចាំបាច់ ទី២. រៀបចំកម្មវិធីចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងពេលតែមួយ និងចុះតែម្តងក្នុងឆ្នាំសម្រាប់គោលដៅសហគ្រាស គ្រឹះស្ថានតែមួយ លើកលែងតែអធិការកិច្ចពិសេស ឬមានបណ្តឹង ទី៣. សហការជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ច ទី៤. រៀបចំទម្រង់របាយការណ៍ស្តីពីអធិការកិច្ចសម្រាប់ចុះធ្វើអធិការកិច្ចរួមគ្នា និងទី៥ រៀបចំកិច្ចប្រជុំប្រចាំត្រីមាសដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍នៃការចុះធ្វើអធិការកិច្ចរបស់ក្រុមអធិការកិច្ចអន្តរក្រសួង៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20240508_215456_884.jpg
Click to enlarge image IMG_20240508_215511_723.jpg
Click to enlarge image IMG_20240508_215519_049.jpg
Click to enlarge image IMG_20240508_215527_076.jpg
Click to enlarge image IMG_20240508_215532_120.jpg
Click to enlarge image IMG_20240508_215535_353.jpg
Click to enlarge image IMG_20240508_215538_797.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/11-%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2604.html#sigProId400688af89

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.