Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វែងយល់ពីកម្មសិក្សារបស់មន្ទីរពេទ្យសាន់រ៉ាយស៍ជប៉ុន

 Wednesday, 21 February 2024 20:02  |    Written by MLVT  |  1448 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វែងយល់ពីកម្មសិក្សារបស់មន្ទីរពេទ្យសាន់រ៉ាយស៍ជប៉ុន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃមន្ទីរពេទ្យសាន់រ៉ាយស៍របស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានចូលជួបសំដែងការគួរសមនៅទីស្តីការក្រសួង ដើម្បីស្វែងយល់ពីការបណ្តុះបណ្តាល និងការចុះកម្មសិក្សារបស់និស្សិតកម្ពុជានៅមន្ទីរពេទ្យសាន់រ៉ាយស៍។ 

 

ក្រោយការស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រី លោក KAMATA Keiya ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនសាន់រាយ ស៍បានរាយការណ៍ពីសកម្មភាពការងាររបស់ខ្លួនដែលបានបម្រើលើសេវាសុខាភិបាលនៅកម្ពុជារយៈពេល៧ឆ្នាំ។ លោកនាយកប្រតិបត្តិ បានបន្តលើកឡើងពីការបណ្តុះបណ្តាលបុគ្គលិក និងសិក្ខាកាមកម្ពុជាដែលមន្ទីរពេទ្យបានទទួលបណ្តុះបណ្តាលទំាងក្នុងប្រទេស និងការបណ្តុះបណ្តាលនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ដែលមន្ទីរពេទ្យបានអនុវត្តតាមសកម្មភាពផ្សេងៗក្នុងសង្គម ជាពិសេសការបណ្តុះបណ្តាលជំនាញ តាមរយៈកម្មសិក្សាដល់និស្សិតកម្ពុជាឱ្យទទួលបានជំនាញ សីលធម៌ និងវប្បធម៌ធ្វើការបែបទំនើបរបស់ជប៉ុនផងដែរ។ 

 

បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការអនុវត្តតាមកាតព្វកិច្ចរបស់មន្ទីរពេទ្យជប៉ុននៅកម្ពុជាក្នុងនាមជាវិស័យឯកជន ដែលអនុលោមទៅតាមច្បាប់ការងារដែលបានចែងស្តីពីកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដែលជាកិច្ចការងារអាទិភាពមួយរបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ និងជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍របស់សម្តេចធិបតីមកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណងផ្តល់ការហ្វឹកហ្វឺន និងបំពាក់បំប៉នជំនាញដល់សិស្ស និស្សិតលើការងារជាក់ស្តែង និងឱកាសទទួលបានការងារធ្វើទៀតផង៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20240221_200056_231.jpg
Click to enlarge image IMG_20240221_200058_788.jpg
Click to enlarge image IMG_20240221_200101_355.jpg
Click to enlarge image IMG_20240221_200104_961.jpg
Click to enlarge image IMG_20240221_200110_944.jpg
Click to enlarge image IMG_20240221_200113_426.jpg
Click to enlarge image IMG_20240221_200117_627.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/11-%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2447.html#sigProId14f64ee50d

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.