Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2176

ក្រសួងការងារស្នើភាគីចិនជួយបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ច ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ

 Thursday, 01 June 2023 15:20  |    Written by MLVT  |  2296 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារស្នើភាគីចិនជួយបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ច ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យភាគីចិនជួយផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ចរយៈពេលយូរពាក់ព័ន្ធនឹងឧស្សាហកម្មរ៉ែ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច និងគ្រូបង្គោលបន្ថែមទៀតលើការគ្រប់គ្រងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហាន់សុង រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយប្រតិភូក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក អ៊ូ យានអ៉ី (WU Yanyu) អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

 

នាឱកាសនោះ ឯកឧត្តម ហ៊ុយ ហានសុង បានលើកឡើងថា ប្រទេសកម្ពុជាចាប់ផ្ដើមមានការរីកចម្រើនលើវិស័យរ៉ែ និងកើតមានរោងចក្រឧស្សាហកម្មរ៉ែជាបន្តបន្ទាប់ ដូច្នេះក្រសួងការងារត្រូវការពង្រឹងអធិការកិច្ចលើផ្នែកនេះជាចាំបាច់ដែរ ដើម្បីសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារបានចុះធ្វើអធិការកិច្ចច្រើនមកហើយលើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសេវាកម្ម និងវិស័យសំណង់ ប៉ុន្តែចំពោះវិស័យរ៉ែនេះវិញគឺមិនទាន់ធ្វើបានច្រើននៅឡើយទេ ហើយក៏កំពុងគិតគូរយកចិត្តទុកដាក់បន្ថែម ហេតុដូច្នេះហើយទើបក្រសួងការងារត្រូវការពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀត។

 

ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួង និងជាប្រធាននាយកពេទ្យការងារ បានឱ្យដឹងថា តាមរយៈការពិភាក្សានាថ្ងៃនេះ ប្រតិភូចិនបានបញ្ជាក់ប្រាប់ភាគីក្រសួងការងារដែរថា នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ មជ្ឈមណ្ឌលអាស៊ាន-ចិននឹងរៀបចំឱ្យមានវេទិកាគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុងប៉េកាំងប្រទេសចិន ហើយក៏បានអញ្ជើញភាគីក្រសួងការងារកម្ពុជាចូលរួមផងដែរ។ ក្រសួងនឹងបញ្ជូនតំណាងទៅចូលរួមក្នុងវេទិកានេះ ដើម្បីទទួលបានព័ត៌មាន និងកិច្ចសហប្រតិបត្តិការ សំដៅផ្លាស់ប្ដូរបទពិសោធន៍ពង្រឹងផ្នែកអធិការកិច្ច និងសុវត្ថិភាព និងសុខភាពការងារបន្ថែមទៀត។

 

ឯកឧត្តម ឡេង តុង បានបន្តទៀតថា អធិការកិច្ចការងារ ជាការងារដែលសំខាន់ដើម្បីធ្វើយ៉ាងណាលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ និងកាត់បន្ថយគ្រោះថ្នាក់ការងារផងដែរ។

ឯកឧត្តមថ្លែងយ៉ាងដូច្នេះថា «យើងចង់ឱ្យមានការបណ្ដុះបណ្ដាលរយៈពេលវែងតែម្ដង ដើម្បីឱ្យគ្រូរបស់យើង ជាគ្រូដែលមានគុណភាពខ្ពស់ មន្ត្រីអធិការកិច្ចរបស់យើង ជាមន្ត្រីដែលមានសមត្ថភាពខ្ពស់ ជួយលើកកម្ពស់នៅក្នុងការងារនេះ»។

ជាមួយគ្នានេះដែរ តំណាងភាគីចិន លោកអគ្គនាយករង អ៊ូ យានអ៉ី បានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយនេះ ក៏ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» របស់លោកប្រធានាធិបតី ស៉ី ជីនពីង ដែរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសចិន និងប្រទេសដែលគាំទ្រកិច្ចសហប្រតិបត្តិការនេះ ពង្រឹងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាការគ្រប់គ្រងគ្រោះមហន្តរាយកាន់តែប្រសើរឡើង៕

Image Gallery

{gallery}2176{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.