Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងដៃគូពាក់ព័ន្ធ រួមគ្នារៀបចំសិក្ខាសាលា ផ្តោតទៅលើផលប៉ះពាល់ និងហានិភ័យនៃជំងឺ បង្កឡើងដោយសារធាតុអាសបេស្តុស

 Thursday, 15 September 2022 16:30  |    Written by MLVT  |  4462 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងដៃគូពាក់ព័ន្ធ រួមគ្នារៀបចំសិក្ខាសាលា ផ្តោតទៅលើផលប៉ះពាល់ និងហានិភ័យនៃជំងឺ បង្កឡើងដោយសារធាតុអាសបេស្តុស

(ភ្នំពេញ)៖ ក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុ អាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ និងអង្គការអាហ្វីដា បានរៀបចំសិក្ខាសាលា ស្តីពី  ការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ស្តីពីការកាត់បន្ថយផលប៉ះពាល់ និងហានិភ័យនៃជំងឺ ដោយសារធាតុអាសបេស្តុស នៅកម្ពុជា និងការចែករំលែកលទ្ធផល នៃការស្រាវជ្រាវចុងក្រោយអំពីជំងឺដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសក្នុងសកលលោក  ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល សហជីព និងសមាគមនិយោជក រៀបចំ នៅសណ្ឋាគារ ភ្នំពេញ។ 

 

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការ  លោក Andreas Zurbrugg អនុប្រធានបេសកកម្ម ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO/Japan)ប្រចាំនៅប្រទេសថៃ លោកស្រី Justine Ross នាយិកាទីភ្នាក់ងារ សុវត្ថិភាព និងលុបបំបាត់អាសបេស្តុសនៃ រដ្ឋាភិបាលប្រទេសអូស្ត្រាលី លោកស្រី Kate Lee នាយក APHEDA ប្រចាំប្រទេសអូស្រ្តាលី និងសាស្ត្រាចារ្យKen Takahashiហើយក៏មានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន EURO-CHAM និងILO , APHEDA  សរុបចំនួន ៤០នាក់ (ស្រី១២នាក់)។

 

ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានមានប្រសាសន៍ថា គ្រោះថ្នាក់ដ៏ខ្លាំងបំផុតដោយសារធាតុអាសបេស្តុស អាចបង្កជាជំងឺដែលមិនអាចព្យាបាលបាន ភាគច្រើនគឺជាជំងឺដែលបង្កទៅជាមហារីកសួត  មហារីកបំពង់ក មហារីកក្រពះ និងមហារីកពោះវៀនធំជាដើម។ បច្ចុប្បន្នមានប្រទេសជាច្រើនបានបញ្ឈប់ការប្រើប្រាស់អាសបេស្តុសនេះហើយ។ ហេតុផលទាំងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងកម្មករនិយោជិត និងនិយោជក ចង់ជៀសវាងឲ្យបាននូវហានិភ័យ ដែលបង្កឡើងដោយសារអាសបេស្តុសនេះ។

 

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏បានផ្តោតលើសកម្មភាពលុបបំបាត់ជំងឺដោយអាសបេស្តុស កំណើនបទប្បញ្ញត្តិរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) សេចក្តីណែនាំពីការអនុវត្តល្អរបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB Good Practice Guide) ការពង្រឹងដែនកំណត់នៃការប៉ះពាល់របស់ សហភាព អឺរ៉ុប (EU) ការហាមឃាត់នៅប្រទេសកូឡុំប៊ី ការគ្រប់គ្រងហានិភ័យនៃសារធាតុអាសបេស្តុស និងការចំណាយលើបរិស្ថាន សេដ្ឋកិច្ច និងសុខភាព ការឆ្លុះបញ្ចាំងអំពីសន្និសីទរបស់ ASEA និងមេរៀនជាបទពិសោធន៍សម្រាប់កម្ពុជា បទបង្ហាញស្តីពីសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដែលមានសកម្មភាពជាតិក្នុងការលុបបំបាត់ជំងឺដែលពាក់ព័ន្ធទៅនឹងសារធាតុអាសបេស្តុស នៅកម្ពុជា៕

Image Gallery

Click to enlarge image IMG_20220915_162907_296.jpg
Click to enlarge image IMG_20220915_162910_417.jpg
Click to enlarge image IMG_20220915_162914_843.jpg
Click to enlarge image IMG_20220915_162921_245.jpg
Click to enlarge image IMG_20220915_162923_697.jpg
Click to enlarge image IMG_20220915_162927_066.jpg
Click to enlarge image IMG_20220915_162928_451.jpg
Click to enlarge image IMG_20220915_162931_753.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/11-%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%81%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1999.html#sigProIdbdfa1b79cf

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.