Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


វេទិកាជំនួបស្ដីពី «បច្ចុប្បន្នភាពថ្មីៗនៃដំណើរការ និងនីតិវិធីដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល»

 Wednesday, 27 May 2026 12:27  |  579 times  |   Print  |   Email
  • Image Gallery
វេទិកាជំនួបស្ដីពី «បច្ចុប្បន្នភាពថ្មីៗនៃដំណើរការ និងនីតិវិធីដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល»

(ភ្នំពេញ)៖ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជំនួបស្ដីពី «បច្ចុប្បន្នភាពថ្មីៗនៃដំណើរការ និងនីតិវិធីដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតំណាងសហគ្រាស ក្រុមហ៊ុន ប្រមាណ ៦៥នាក់ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។ វេទិកានេះ រៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ បន្ទាប់ពីប្រកាសលេខ ០៩៨ ក.ប/ប្រ.ក.វ.ក ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ត្រូវបានដាក់ឱ្យអនុវត្ត។

 

ថ្លែងក្នុងវេទិកានេះ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រកាសនេះកើតចេញពីលទ្ធផលនៃការពិភាក្សាពិគ្រោះយោបល់ត្រីភាគី និងមានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ព្រមទាំងបានឈានដល់ការឯកភាពក្នុងការចេញឱ្យអនុវត្តប្រកាសនេះ ដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេសការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។

 

លោកជំទាវ សួស ស៊ីនួន បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះ នឹងផ្តល់ចំណេះដឹងទាក់ទងនឹងចំណុចសំខាន់ៗនៃប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ជនទទួលការការពារជាពិសេស និងនីតិវិធីនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព៕

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jpjuhmdg1j15bj2guj10c915cek.jpeg
Click to enlarge image o_1jpjuhmdg1mue1dqfbjs92v51lj.jpeg
Click to enlarge image o_1jpjuhmdg1r9fni6ods1gpbhrdo.jpeg
Click to enlarge image o_1jpjuhmdg91psn61c66thn1deqm.jpeg
Click to enlarge image o_1jpjuhmdgar8phaipbhdhrrgi.jpeg
Click to enlarge image o_1jpjuhmdgn6811af3lv1ufrrinl.jpeg
Click to enlarge image o_1jpjuhmdgslq6od1af31hkassfn.jpeg
Click to enlarge image o_1jpjuhmdgv1617ut1tp5qitb0jp.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3665.html#sigProIdf1aa6051b3

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.