Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


គម្រោងកិច្ចអន្តរាគមន៍ស្នូលក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ កំពុងបន្តអនុវត្តនៅស្រុកមុខកំពូល ខេត្តកណ្តាល

 Wednesday, 10 December 2025 09:38  |  333 times  |   Print  |   Email
  • Image Gallery
គម្រោងកិច្ចអន្តរាគមន៍ស្នូលក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ កំពុងបន្តអនុវត្តនៅស្រុកមុខកំពូល ខេត្តកណ្តាល

 

(ខេត្តកណ្តាល)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តកម្មវិធីចែកសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ ដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ-ក្បឿង ចំនួន ១២០នាក់ បន្ថែមទៀត នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

 

កម្មវិធីនេះ មានអាជ្ញាធរដែនដីថ្នាក់ខេត្ត ស្រុក ឃុំ  ក្រុមការងារទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ-ក្បឿង  អង្គការដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្ម អាណាព្យាបាល និងកុមារា កុមារី សរុបប្រមាណ ៣០០នាក់ បានចូលរួមក្នុងពិធីដែលរៀបចំធ្វើឡើងនៅសាលាបឋមសិក្សាឈើទាល ស្ថិតនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ 

 

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះ បានលើកឡើងថា “ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាចំណុចអាទិភាពរបស់កម្ពុជានិងសកលលោក ដែលត្រូវមានការប្តេជ្ញាចិត្តរួមគ្នាចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនៅចំណុចមួយចំនួនដូចខាងក្រោម៖

-ពង្រីកឱកាសការងារ និងពង្រឹងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន​ រោងចក្រ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស TVET 1.5M

 

- ជំរុញការសហការជាមួយអាជ្ញាធរ ភូមិឃុំ ដើម្បីកំណត់ភូមិ/ឃុំគំរូណាមួយដែលគ្មានពលកម្មកុមារ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិនិងក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាពលកម្មកុមារ នៅក្នុងវិស័យអាទិភាពថ្មីៗ

 

- ជំរុញវិធានការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅកន្លែងការងារ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីធានាថានៅគ្រប់ខ្សែច្រវាក់ផលិតកម្មគ្មានប្រើប្រាស់ពលកម្មកុមារ

 

-រួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈកិច្ចសហការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងរាយការណ៍រហ័សករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារតាមរយៈប្រព័ន្ធ Hotline ១២៨៦ និងប្រអប់បណ្ដឹងអនាមិករបស់ក្រសួងការងារ។

 

សូមបញ្ជាក់ថា ក្នុងចំណោមកុមារដែលទទួលកញ្ចប់អំណោយបំណិនជីវិតទាំង ១២០នាក់ ក្នុងនោះមាន កុមារទប់ស្កាត់ និងការពារ ចំនួន ៥០នាក់ (ស្រី ២០នាក់) និងកុមារបន្តការគាំពារ អាយុក្រោម ១៥ឆ្នាំ ចំនួន ៧០នាក់ (ស្រី ៣៦នាក់)៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jc321b4i1lpvhdp6njmccqq6p.jpeg
Click to enlarge image o_1jc321b4i1mj614dgmjr111keful.jpeg
Click to enlarge image o_1jc321b4i1qvt1puersn1lgvblgo.jpeg
Click to enlarge image o_1jc321b4i101n12ko88q662lqnk.jpeg
Click to enlarge image o_1jc321b4ib2s153115nsqhlne8n.jpeg
Click to enlarge image o_1jc321b4ibejldi1pgc1h6eo21m.jpeg
Click to enlarge image o_1jc321b4ii3h180thir1hvg1is1i.jpeg
Click to enlarge image o_1jc321b4il0e1m9l8noij1fsmj.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3444.html#sigProIdd2d41287e0

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.