Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា និងសហភាពអឺរ៉ុបបើកសិក្ខាសាលាកម្រិតតំបន់អាស៊ានឆ្នាំ២០២៥ ដើម្បីលើកកម្ពស់កម្លាំងពលកម្មជំនាញផ្នែកកសិ-ចំណីអាហារ

 Tuesday, 16 September 2025 18:46  |  532 times  |   Print  |   Email
  • Image Gallery
កម្ពុជា និងសហភាពអឺរ៉ុបបើកសិក្ខាសាលាកម្រិតតំបន់អាស៊ានឆ្នាំ២០២៥ ដើម្បីលើកកម្ពស់កម្លាំងពលកម្មជំនាញផ្នែកកសិ-ចំណីអាហារ

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀតក្នុងរាជធានីភ្នំពេញ។   

 

សិក្ខាសាលាកម្រិតតំបន់អាស៊ានដែលមានរយៈពេល២ថ្ងៃពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា នេះ មានគោលបំណងបន្ស៊ីប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យសមស្របទៅនឹងតម្រូវការទីផ្សារការងារដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងការបង្កើតការងារនៅទូទាំងតំបន់អាស៊ានជាពិសេសវិស័យកសិ-ចំណីអាហារ។ 

 

ថ្លែងទៅកាន់អង្គពិធីដែលមានតំណាងមកពីបណ្តារដ្ឋជាសមាជិកអាស៊ានប្រមាណ ៥០រូប ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញដែលផ្សារភ្ជាប់ការអភិវឌ្ឍទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសវិស័យកសិ-ចំណីអាហារក្នុងបរិបទនៃការប្រែប្រួលយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាឌីជីថល និងបរិស្ថាន។ 

 

ឯកឧត្តមរដ្ឋមន្ត្រី  បានអះអាងថា សិក្ខាសាលាកម្រិតតំបន់នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហការ និងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំក្នុងការពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងតំបន់អាស៊ាន និងដើម្បីធានាថាការបណ្តុះបណ្តាលមានភាពសមស្រប និងស៊ីគ្នារវាងជំនាញ តម្រូវការការងារជាក់ស្តែង និងការវិវត្តនៃទីផ្សារការងារ។

 

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាកម្រិតតំបន់ដែលកម្ពុជា និងសហភាពអឺរ៉ុបបើកនាពេលនេះ មានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធថ្នាក់តំបន់ជាង ៥០រូប រួមទាំងតំណាងមកពីស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តំណាងនៃវិស័យឯកជន និងអង្គការអន្តរជាតិមកពីគ្រប់បណ្ដារដ្ឋសមាជិកអាស៊ានទាំងដប់ រួមទាំងប្រទេសទីម័រឡេស្តេផងដែរ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_3410.jpeg
Click to enlarge image IMG_3411.jpeg
Click to enlarge image IMG_3412.jpeg
Click to enlarge image IMG_3413.jpeg
Click to enlarge image IMG_3414.jpeg
Click to enlarge image IMG_3415.jpeg
Click to enlarge image IMG_3416.jpeg
Click to enlarge image IMG_3417.jpeg
Click to enlarge image IMG_3418.jpeg
Click to enlarge image IMG_3419.jpeg
Click to enlarge image IMG_3420.jpeg
Click to enlarge image IMG_3421.jpeg
Click to enlarge image IMG_3422.jpeg
Click to enlarge image IMG_3423.jpeg
Click to enlarge image IMG_3424.jpeg
Click to enlarge image IMG_3425.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3338.html#sigProId3e04e64d9b

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.