Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3070

ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ បានជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៥០ សហព័ន្ធ

 Saturday, 15 February 2025 12:52  |  843 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ បានជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៥០ សហព័ន្ធ
(ភ្នំពេញ)៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៥០ សហព័ន្ធ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់នូវបញ្ហាប្រឈមនានា ព្រមទាំងជាដៃគូក្នុងការផ្ដល់ព័ត៌មានផ្សេងៗដែលអាចអន្តរាគមន៍ និងដោះស្រាយរាល់បញ្ហាវិវាទការងារ បាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុនៅកន្លែងធ្វើការងារ។

ឯកឧត្តម ងុយ រិទ្ធ បានស្នើដល់ប្រធានសហព័ន្ធសហជីព បន្តជំរុញសហជីពមូលដ្ឋានរបស់ខ្លួនឱ្យរាយការណ៍អំពីភាពមិនប្រក្រតីណាមួយ ក្នុងការប្រើប្រាស់បណ្ណ ប.ស.ស. លក្ខខណ្ឌការងារ សុវត្ថិភាពការងារ បញ្ហាវិវាទ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស។ ទន្ទឹមនេះ សហព័ន្ធសហជីពត្រូវធ្វើការឱ្យជិតស្និទ្ធជាមួយសហជីពមូលដ្ឋានរបស់ខ្លួន និងត្រូវផ្សព្វផ្សាយអំពីការប្រើប្រាស់បណ្ណ ប.ស.ស. និងណែនាំដល់បងប្អូនកម្មករនិយោជិត សូមរាយការណ៍មកក្រសួង ក្នុងករណីមានភាពមិនប្រក្រតី ឬមិនអាចប្រើប្រាស់បណ្ណ ប.ស.ស. បាន។ 

ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ផងដែរថា សហព័ន្ធសហជីពត្រូវរាយការណ៍ភ្លាមៗមកក្រសួង ដើម្បីអាចអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិត ក្នុងករណីកើតមានបាតុភាពផ្សេងៗ ឬបញ្ហាសុវត្ថិភាពការងារ ឬមានការសង្ស័យថាមានភាពមិនប្រក្រតីណាមួយ ជៀសវាងក្នុងការបង្កឱ្យមានបញ្ហាកើតឡើងហើយមិនរកដំណោះស្រាយជូនបងប្អូនកម្មករ បែរទៅជាតវ៉ាខុសនីតិវីធីច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា បងប្អូនសហព័ន្ធសហជីពត្រូវបន្តពង្រឹងសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈយ៉ាងពិតប្រាកដ ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ហើយជាផ្នែកមួយក្នុងការចូលរួមធ្វើឱ្យរោងចក្រ សហគ្រាស  មានផលិតភាពការងារកាន់តែប្រសើរឡើងដើម្បីក្លាយជាសហគ្រាសមួយ សហគមន៍សុខសាន្តមួយ។

ទន្ទឹមនឹងថ្ងៃទី១៤ កុម្ភៈ ជាទិវាបុណ្យនៃក្តីស្រឡាញ់ ឯកឧត្តម ងុយ រិទ្ធ ក៏សូមឱ្យសហព័ន្ធសហជីពទាំងអស់ដែលជាអ្នកការពារសិទ្ធិកម្មករនិយោជិត បន្តធ្វើការរួបរួមគ្នាក្នុងភាពជាដៃគូកាន់តែជិតស្និទ្ធ ដើម្បីបន្តផ្ដល់នូវក្តីស្រឡាញ់ និងការគាំពារដល់បងប្អូនកម្មករនិយោជិត៕

#MLVT #HENGSour

Image Gallery

{gallery}3070{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.