Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2653

ឯកឧត្តម ហេង សួរ និងឯកឧត្តម ហែម វណ្ណឌី ប្តេជ្ញារួមគ្នាជំរុញការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល

 Wednesday, 29 May 2024 20:39  |  940 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ និងឯកឧត្តម ហែម វណ្ណឌី ប្តេជ្ញារួមគ្នាជំរុញការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ 

 

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានធ្វើបច្ចុប្បន្នភាពស្តីពីសមិទ្ធផលដែលក្រសួងបានសម្រេចកន្លងមកក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាពនិងផលិតភាព រួមទាំងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ 

 

ក្រោយបានស្តាប់ពីវឌ្ឍនភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងការងារ បានសម្រេចទៅតាមអ្វីដែលជាការចង្អុលបង្ហាញ និងវិសាលភាពគ្របដណ្តប់របស់ខ្លួន។ 

 

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ បន្ទាប់ពីគណៈរដ្ឋមន្ត្រីពេញអង្គបានប្រជុំសម្រេចកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ 

 

មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាជ្រោមជ្រែងពង្រឹងការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ឱ្យកាន់តែសកម្មដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលដែលអនុវត្តត្រឹមត្រូវចំគោលដៅតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានទស្សនៈវិស័យលើកកម្ពស់ការគាំពារ ការកសាងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត៕

 

#MLVT #HENGSour

Image Gallery

{gallery}2653{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.