Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2624

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងសមត្ថភាពដល់អ្នកគ្រប់គ្រងរដ្ឋបាលសហគ្រាស គ្រឹះស្ថាន

 Saturday, 18 May 2024 08:46  |  1417 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងសមត្ថភាពដល់អ្នកគ្រប់គ្រងរដ្ឋបាលសហគ្រាស គ្រឹះស្ថាន

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពី“លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ” ដោយផ្តោតសំខាន់លើកិច្ចសន្យាការងារ ការទូទាត់ប្រាក់បំណាច់និងអត្ថប្រយោជន៍ផ្សេងៗ នីតិវិធីនៃការដោះស្រាយវិវាទការងារ និងរបបសន្តិសុខសង្គម ដល់អ្នកគ្រប់គ្រងរដ្ឋបាលមកពីសហគ្រាស គ្រឹះស្ថានចំនួន ២៩៤ ដោយចែកចេញជា ៣វគ្គ ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៤ សំដៅលើកកម្ពស់អនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងរបបសន្តិសុខសង្គមកាន់តែល្អប្រសើរ។

 

ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការបណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ជូនដល់អ្នកគ្រប់គ្រងរដ្ឋបាលសហគ្រាស គ្រឹះស្ថាន គឺពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ។ 

 

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនាពេលនេះ ក៏ជាការចូលរួមចំណែកអនុវត្តលក្ខណវិនិច្ឆ័យគោលទាំង៨ ដែលមានកំណត់ក្នុងប្រកាសលេខ៣៩៤/២៣ ក.ប/ប្រ.ក.ខ.ល ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និងប្រកាសលេខ០៩៣/២៤ ក.ប/ប្រ.ក ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ដីពីលក្ខខណ្ឌវិនិច្ឆ័យផ្ដល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយប្រចាំឆ្នាំ២០២៥ សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។ 

 

លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួមវគ្គបណ្ដុះបណ្ដាលនេះឱ្យបានពេញលេញ ដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួន និងចែករំលែក បទពិសោធន៍ដែលបានជួបប្រទះផ្ទាល់នៅកន្លែង ធ្វើការជាមួយគ្រូឧទ្ទេសក៏ដូចជាជាមួយសិក្ខាកាមដទៃទៀតផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}2624{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.