Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរដែលស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

 Saturday, 11 May 2024 09:57  |  1545 times  |   Print  |   Email
  • Image Gallery
កម្ពុជាចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរដែលស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលតំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកម្មវិធីការងារសមរម្យនៅកម្ពុជា ដំណាក់កាលទី៦ ឆ្នាំ២០២៤-២០២៨។ កម្មវិធីដែលប្រារព្ឋនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី Chihoko Asada-Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ ILO រួមទាំងតំណាងកម្មករនិយោជិត និងតំណាងសមាគមនិយោជកផងដែរ។ 

 

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីការងារសមរម្យជាច្រើនដំណាក់កាល កន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសការលើកកម្ពស់លក្ខខណ្ឌការងារ ការពង្រីករបបសន្តិសុខសង្គម និងការលើកកម្ពស់ផលិតភាពការងារ តាមរយៈកិច្ចសន្ទនាសង្គម និងយន្តការត្រីភាគី។ 

 

លោកជំទាវបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍនានា ជាពិសេសអង្គការអន្តរជាតិខាងការងារក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ កម្ពុជាអាចបន្តរក្សាបាននូវស្ថិរភាពទីផ្សារការងារ, ការលើកកម្ពស់ជំនាញនិងផលិតភាពការងារ, លក្ខខណ្ឌការងារល្អប្រសើរ, កំណើនប្រាក់ឈ្នួលអប្បបរមា, ការពង្រីករបបសន្តិសុខសង្គម, ការពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងការធានាបាននូវភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលសុទ្ធសឹងជាកត្តាគន្លឹះក្នុងការចូលរួមសម្រេចឱ្យបាននូវការងារសមរម្យស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន(ដែលជានិយោជក) និងកម្មករនិយោជិត(ដែលជាប្រភពកម្លាំងពលកម្ម) គឺជាដៃគូសង្គម ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ 

 

ទន្ទឹមនឹងនេះ ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គម្រោងកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានដើរតួរនាទីជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងផែនការសកម្មភាពដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនការងារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។ លើសពីនេះ គម្រោងកម្មវិធីនេះក៏បានឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងដៃគូសង្គមក្នុងការដោះស្រាយបញ្ហាប្រឈមលើផ្នែកទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវការងារសមរម្យកាន់តែច្រើន។

 

ដោយឡែកតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត លោក សំ សឿន ប្រធានសហភាពពលកម្មកជាតិកម្ពុជា (NLC)វិញ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងជឿជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយភាគីសហជីព នឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួងការងារ អង្គការ ILO និងគ្រប់ភាគីពាក់ព័ន្ឋបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជាពិសេសផ្តល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់កម្មករនិយោជិតលើគ្រប់វិស័យនិងប្រជាពលរដ្ឋកម្ពុជា។

 

សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលបានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ចំនួន៥ដំណាក់កាលរួចមកហើយតាំងពីឆ្នាំ២០០៥មក។ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលថ្មីនេះត្រូវបានរៀបចំស្រប និងដើម្បីគាំទ្រដល់ការអនុវត្តការងារសមរម្យនៃចក្ខុវិស័យឆ្នាំ២០៣០ និងក្របខណ្ឌឆ្នាំ២០៥០ ដោយផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងនូវយុត្តិធម៌សង្គម និងការលើកកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នា, ស្តង់ដារការងារអន្តរជាតិ, ការងារសមរម្យនិងប្រកបដោយផលិតភាព, កិច្ចគាំពារសង្គម និងកិច្ចសន្ទនាសង្គម, យន្តការត្រីភាគី និងជំនាញលើការងារសមរម្យ, ការគិតគូរអំពីយេនឌ័រ, ពលកម្មកុមារ និងជនមានពិការភាព៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20240511_095606_097.jpg
Click to enlarge image IMG_20240511_095609_952.jpg
Click to enlarge image IMG_20240511_095612_516.jpg
Click to enlarge image IMG_20240511_095617_310.jpg
Click to enlarge image IMG_20240511_095643_685.jpg
Click to enlarge image IMG_20240511_095648_028.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2608.html#sigProId435e3d8e56

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.