Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ រម្លឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

 Thursday, 22 February 2024 18:30  |  1147 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ រម្លឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តាំនិងរម្លឹកទៅកាន់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈថា សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រឱ្យមានជំនាញបច្ចេកទេសដើម្បីមានការងារធ្វើ និងមានមុខរបរយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកនូវខ្លឹមសារដ៏មានអត្ថន័យដូចនេះ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ប្រមាណជាង១០០០នាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនក្នុងខេត្តកណ្តាល។

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គទេសក៍ក្នុងការផ្តើមគំនិតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ ហើយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺឥស្សរជនដែលបានអនុវត្តគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះឱ្យមានភាពបត់បែន និងរស់រវើកដែលធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ រួមទាំងពលរដ្ឋទូទៅបានចូលរៀនវគ្គជំនាញបច្ចេកទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមសម្រាប់ក្រុមគ្រួសារក្រីក្រ ដែលនេះ គឺជាឱកាសដ៏ល្អបំផុតដើម្បីទទួលបានជំនាញជាក់លាក់ និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យមានភាពធូរធារ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា បើគ្មានសម្តេចទាំងពីរនោះទេ ក៏យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅគ្មានឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅពេលនេះដែរ។  

 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីភាពបត់បែននិងទន់ភ្លន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈដែលសម្តេចធិបតី បានណែនាំ និងគិតគូដើម្បីសម្រួលដល់ការសិក្សារបស់សិក្ខាកាមដែលមានភាពបត់បែនដែលអាចសិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ការសិក្សាវេនយប់ និងការសិក្សាថ្ងៃសៅរ៍-ថ្ងៃអាទិត្យដែលផ្តល់ភាពងាយស្រួលនិងជម្រើសជាច្រើនដល់សិក្ខាកាមអាចជ្រើសរើសទៅតាមបំណង។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់សិក្ខាកាមទាំងអស់ឱ្យប្រកាន់នូវបាវចនារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺរៀនឱ្យចប់ ឱ្យចេះ ដើម្បីមានការងារធ្វើ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20240222_182749_272.jpg
Click to enlarge image IMG_20240222_182753_387.jpg
Click to enlarge image IMG_20240222_182757_468.jpg
Click to enlarge image IMG_20240222_182807_825.jpg
Click to enlarge image IMG_20240222_182812_446.jpg
Click to enlarge image IMG_20240222_182820_358.jpg
Click to enlarge image IMG_20240222_182825_390.jpg
Click to enlarge image IMG_20240222_182837_926.jpg
Click to enlarge image IMG_20240222_182850_023.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2449.html#sigProId8b7b1ddcfc

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.