Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


អគ្គលេខាធិកាអាស៊ាន ប្តេជ្ញាបន្តជំរុញសុខដុមនីយកម្មវិស័យការងារ និងការបណ្តុះបណ្តាលជំនាញនៅកម្ពុជាឱ្យស្របតាមស្តង់ដារអាស៊ាន

 Friday, 24 November 2023 16:47  |  1996 times  |   Print  |   Email
  • Image Gallery
អគ្គលេខាធិកាអាស៊ាន ប្តេជ្ញាបន្តជំរុញសុខដុមនីយកម្មវិស័យការងារ និងការបណ្តុះបណ្តាលជំនាញនៅកម្ពុជាឱ្យស្របតាមស្តង់ដារអាស៊ាន

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត កៅ គីមហួន អគ្គលេខាធិកាអាស៊ាន បានថ្លែងបញ្ជាក់ថា អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្ម វិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន ជាពិសេស ឯកឧត្តមបណ្ឌិត បានសម្តែងការគាំទ្រចំពោះការអនុវត្តកម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១,៥លាននាក់ ដែលជាផ្នែកមួយដ៏សំខាន់ស្របតាមគោលនយោបាយរបស់អាស៊ានក្នុងការកសាងកម្លាំងពលកម្មជំនាញ នៅក្នុងសេដ្ឋកិច្ចឌីជីថល។ 

 

ឯកឧត្តម ហេង សួរ បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិកាអាស៊ាន ក្នុងការជំរុញ និងសម្របសម្រួលកិច្ចការជាច្រើនក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសវិស័យការងារ ពលករទេសន្តរប្រវេសន៍ និងការបណ្តុះបណ្តាលជំនាញជាដើម។ 

 

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញឱ្យស្របតាមស្តង់ដារទទួលស្គាល់ជារួមមួយ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដោយសារប្រទេសនីមួយៗមានវប្បធម៌ ប្រពៃណី សាសនា និងស្ថានភាពសង្គម នយោបាយខុសៗគ្នា។ ដូចនេះ ឯកឧត្តម សង្ឈឹមថា អគ្គលេខាធិការអាស៊ាននឹងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងប្រទេសដែលត្រូវការកម្លាំងពលកម្មពីក្រៅប្រទេស និងប្រទេសដែលបញ្ជូនកម្លាំងពលកម្មចេញទៅក្រៅប្រទេស ដើម្បីកំណើនសេដ្ឋកិច្ចក្នុងប្រទេសជាសមាជិកអាស៊ាន។  

 

នៅក្នុងកិច្ចពិភាក្សាការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិកាអាស៊ាន ក៏បានបញ្ជាក់រួមគ្នាថា អាស៊ាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការជាមួយគ្នាក្នុងការអនុវត្តយន្តការនានា ស្របតាមចក្ខុវិស័យនៃឧស្សាហកម្ម ៤.០ និង គោលនយោបាយអាស៊ានក្នុងការផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើពលកម្មជំនាញ ត្រឹមឆ្នាំ២០២៥។   

 

សូមបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក បានចេញសេចក្តីថ្លែងការណ៍ ស្តីពី “ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន” “ASEAN Declaration on Portability of Social Security for Migrant Workers in ASEAN” ដែលត្រូវបានអនុម័ត ដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអ្នកផ្តួចផ្តើមនៃសេចក្តីថ្លែងការណ៍នេះ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាចំនួនបីក្នុងអំឡុងពេលចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ដើម្បីឈានទៅសម្រេចបាននូវការដាក់ចេញជាគោលការណ៍ណែនាំរបស់អាស៊ាន ស្តីពី “ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន”៕

 

#MLVT

Image Gallery

Click to enlarge image IMG_20231124_164525_118.jpg
Click to enlarge image IMG_20231124_164527_878.jpg
Click to enlarge image IMG_20231124_164532_864.jpg
Click to enlarge image IMG_20231124_164536_489.jpg
Click to enlarge image IMG_20231124_164541_676.jpg
Click to enlarge image IMG_20231124_164544_048.jpg
Click to enlarge image IMG_20231124_164547_473.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2369.html#sigProId7bd6489622

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.