Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្ត បង្ហាញចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

 Tuesday, 31 October 2023 17:46  |  1520 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្ត បង្ហាញចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្តីការក្រសួង ក្នុងគោលបំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

 

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានលើកឡើងពីចក្ខុវិស័យរួមរបស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងវិស័យស្នូលទាំង៣នេះដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ។

 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីគោលបំណងកម្មវិធីថ្នាក់ជាតិរបស់សម្តេចធិបតីក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីឱ្យក្រុមគោលដៅទាំងអស់ មានជំនាញ និងទទួលបានការងារឆាប់រហ័ស និងសមរម្យ ហើយសម្បូណ៌បែបក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ 

បន្ថែមពីនេះ ឯកឧត្តម បានរំលេចជូនដល់សហព័ន្ធថា កម្មវិធីនេះ នឹងកែប្រែកម្ពុជាពីអតិពលកម្មទៅជាកម្លាំងពលកម្មដែលមានជំនាញជាក់លាក់និងច្បាស់លាស់ដើម្បីធានាការប្រកួតប្រជែងផង និងការទាក់ទាញវិនិយោគថ្មីៗបន្ថែមផងសម្រាប់បង្កើនឱកាសការងារជូនពលរដ្ឋ។ 

 

ក្នុងកិច្ចពិភាក្សានោះដែរ គណៈប្រតិភូសហព័ន្ធ ក៏បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃការបោះទុនវិនិយោគរបស់សមាជិកសហព័ន្ធនីមួយៗដែលក្រុមហ៊ុនខ្លះបានផ្តើមវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបានពង្រីកទំហំវិនិយោគរាប់លានដុល្លារដែលបានបង្កើតឱកាសការងារសម្រាប់ពលរដ្ឋក្នុងប្រទេស។ក្រៅពីនេះ ប្រតិភូសហព័ន្ធ ក៏បានរាយការណ៍ជូនពីការបណ្តុះបណ្តាលកូនជាងដែលក្រុមហ៊ុនខ្លួនបានអនុវត្តដែលបង្ហាញពីការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។ 

 

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបន្តចូលរួមជាមួយរដ្ឋាភិបាលឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនូវការអនុវត្តកាតព្វកិច្ចការហ្វឹកហ្វឺនកូនជាងរបស់ក្រុមហ៊ុននីមួយៗដែលនឹងផ្តល់បទពិសោធន៍ ចំណេះដឹង និងឱកាសការងារដល់សិក្ខាកាមដែលភាគច្រើនបានសិក្សានៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕

 

#MLVT

Image Gallery

Click to enlarge image IMG_20231031_160717_692.jpg
Click to enlarge image IMG_20231031_160721_527.jpg
Click to enlarge image IMG_20231031_160733_942.jpg
Click to enlarge image IMG_20231031_160736_911.jpg
Click to enlarge image IMG_20231031_160741_185.jpg
Click to enlarge image IMG_20231031_160743_270.jpg
Click to enlarge image IMG_20231031_160748_235.jpg
Click to enlarge image IMG_20231031_160750_302.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2331.html#sigProId213c18b6cc

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.