Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចតេជោ នាយករដ្ឋមន្រ្ដី អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត២ម៉ឺននាក់ ក្នុងខណ្ឌចំនួនពីរ របស់រាជធានីភ្នំពេញ

 Sunday, 25 June 2023 12:38  |  2977 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចតេជោ នាយករដ្ឋមន្រ្ដី អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត២ម៉ឺននាក់ ក្នុងខណ្ឌចំនួនពីរ របស់រាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៨ ០៧០នាក់ មកពីរោងចក្រចំនួន ៦ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ ចំនួន ៥ និងខណ្ឌដង្កោ ចំនួន ១ របស់រាជធានីភ្នំពេញ។

 

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ក្នុងចំណោមរោងចក្រចំនួន ៦ខាងលើនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២, ផលិតផលធ្វើដំណើរ និងកាបូបចំនួន ២, ផលិតស្បែកជើងចំនួន ១, និងប៉ាក់លើសម្លៀកបំពាក់ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងអស់នេះ គឺនាំចេញទៅអាស៊ី សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន និងអង់គ្លេស។

 

បើតាមឯកឧត្តម ហេង សួរ នេះគឺជាកម្មវិធីទី៣ ដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ក្នុងជុំទី២ នៃជំនួបរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយបងប្អូនកម្មករនិយោជិត ដោយលើកទី១ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានជួបជាមួយបងប្អូនប្រធានផ្នែក ប្រធានរដ្ឋបាលចំនួន ៣ ៧១៣នាក់ មកពី រោងចក្រចំនួន ៣៨៤ នៅក្នុងរាជធានីភ្នំពេញ, លើកទី២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានជួបជាមួយបងប្អូនប្រធានផ្នែក ប្រធានរដ្ឋបាលចំនួនចំនួន ៣ ៧៥៣នាក់ ផ្សេងទៀត មកពីរោងចក្រចំនួន ៣១៣ មកពីខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម, និងលើកទី៣ នៅថ្ងៃនេះ។

 

បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករនិយោជិតសរុបជិត ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ៕

Image Gallery

Click to enlarge image IMG_20230625_123604_006.jpg
Click to enlarge image IMG_20230625_123608_612.jpg
Click to enlarge image IMG_20230625_123618_082.jpg
Click to enlarge image IMG_20230625_123621_017.jpg
Click to enlarge image IMG_20230625_123627_088.jpg
Click to enlarge image IMG_20230625_123635_728.jpg
Click to enlarge image IMG_20230625_123653_617.jpg
Click to enlarge image IMG_20230625_123659_047.jpg
Click to enlarge image IMG_20230625_123702_283.jpg
Click to enlarge image IMG_20230625_123707_227.jpg
Click to enlarge image IMG_20230625_123711_890.jpg
Click to enlarge image IMG_20230625_123723_206.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2209.html#sigProIde2d0f094bb

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.