Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2138

កម្ពុជា-វៀតណាម ឯកភាពគ្នាចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល ៥ឆ្នាំ និងសេចក្តីថ្លែងការណ៍រួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម

 Wednesday, 05 April 2023 14:40  |  2859 times  |   Print  |   Email
  • Image Gallery
កម្ពុជា-វៀតណាម ឯកភាពគ្នាចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល ៥ឆ្នាំ និងសេចក្តីថ្លែងការណ៍រួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម

(ហាណូយ-វៀតណាម)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារកម្ពុជា-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៣ ដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីវៀតណាមដឹកនាំដោយឯកឧត្តម DAO NGUC DUNG រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច ដើម្បីពិភាក្សា និងរៀបចំផែនការសកម្មភាពរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៧) សម្រាប់អនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលឯកឧត្តមបណ្ឌិត អុិត សំហេង និងឯកឧត្តម DAO NGUC DUNG បានចុះហត្ថលេខាជាមួយគ្នានៅកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ក្នុ្ងងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

 

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយការយោគយល់គ្នា និងទទួលខុសត្រូវខ្ពស់ ហើយភាគីទាំងពីរ បានឯកភាពចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៧) សម្រាប់អនុវត្តអនុសារណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរ ដោយផ្តោតលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖ ១)ការផ្លាស់ប្ដូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំងការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្ដិសុខសង្គម ការគាំពារពលកម្មសេរីភាពខាងសមាគម សុខភាព និងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ, ២)ការលើទឹកចិត្តការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ, ៣)ការគ្រប់គ្រងទេសន្តរប្រវរសន៍ការងាររវាងប្រទេសទាំងពីរ, ៤)ការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ក៏ដូចជាការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស និង ៥)ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិស័យការងារ។

 

នៅចុងបញ្ចប់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារកម្ពុជា-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៣ នេះ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ 

១) លើកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

២)ប្តេជ្ញាអនុវត្តឱ្យទទួលបានលទ្ធផលខ្ពស់លើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរដែលបានចុះហត្ថលេខាជាមួយគ្នានៅកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក

៣)ឯកភាពលើកិច្ចសហប្រតិបត្តិការទៅវិញទៅមកដើម្បីដោះស្រាយនិន្នាការ និងបញ្ហាប្រឈមដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ដូចជាបដិវត្តឧស្សាហកម្ម ៤.០ និងការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារជាដើម

៤)ផ្លាស់ប្តូរទស្សនៈនៃការគ្រប់គ្រងវិស័យការងារ និងមុខរបរ ការអភិវឌ្ឍទីផ្សារការងារ និងវិស័យ TVET នៃប្រទេសទាំងពីរ ដោយភាគីទាំងពីរបានឯកភាពដាក់ចេញផែនការសកម្មភាពរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៧) សម្រាប់ការអនុវត្ត MoU ខាងលើ ដើម្បីផ្លាស់ប្តូរបន្ថែមទៀតនូវព័ត៌មានថ្មីៗ ទិន្នន័យ ការស្រាវជ្រាវ ជំនាញ និងដំណើរទស្សនកិច្ចការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍នៃប្រទេសទាំងពីរ ក្នុងការសម្របសម្រួលឯកសារដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ និងទប់ស្កាត់ការជ្រើសរើស និងការប្រើប្រាស់ពលករដោយខុសច្បាប់ ក៏ដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕

Image Gallery

{gallery}2138{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.