Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ

 Wednesday, 05 April 2023 14:15  |  2802 times  |   Print  |   Email
  • Image Gallery
កម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ

(ហាណូយ-វៀតណាម)៖ កម្ពុជា និងវៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យប្រសើរឡើងលើការអភិវឌ្ឍធនធានមនុស្ស, មុខរបរ និងការងារ, និងកិច្ចគាំពារសង្គមជាដើម។

ការឯកភាពនេះ កើតចេញពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម DAO NGUC DUNG រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធាណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ 

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសចំណងមិត្តភាពការទូតរយៈពេល៥៥ឆ្នាំនៃប្រទេសយើងទាំងពីរ ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរអង្វែងលើគ្រប់វិស័យរួមមាន ឧស្សាហកម្ម, អប់រំ និងបណ្តុះបណ្តាល, កសិកម្ម, សេវាកម្ម និងទេសចរណ៍ជាដើម ដែលប្រទេស និងប្រជាជនទាំងពីរ ទទួលបានផ្លែផ្ការៀងៗខ្លួនពីកិច្ចសហប្រតិបត្តិការនេះ។ 

ឯកឧត្តមបណ្ឌិតបានបន្តថា ការគ្រប់គ្រងកម្លាំងពលកម្មបរទេសនៅកម្ពុជា គឺកម្ពុជាបានអនុវត្តនូវគោលនយោបាយជនបរទេសដោយស្មើភាពគ្នាលើគ្រប់ជនជាតិ ដែលមកធ្វើការស្របច្បាប់នៅកម្ពុជា រួមទាំងជនជាតិវៀតណាមផងដែរ។ មួយវិញទៀត ក៏អរគុណដល់ភាគីវៀតណាម ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាច្រើនបានសិក្សារៀនសូត្រនាពេលកន្លងមក និងពេលបច្ចុប្បន្ន ហើយគ្រឹះស្ថានបណ្តុះបណ្តាលរបស់ប្រទេសទាំងពីរក៏បានចុះកិច្ចសហការជាមួយគ្នាជាបន្តបន្ទាប់។ 

 

ឯកឧត្តម DAO NGUC DUNG បានអរគុណដល់ក្រសួងការងារកម្ពុជា បានយកចិត្តទុកដាក់ដល់ជនបរទេស ដែលកំពុងធ្វើការនៅកម្ពុជា ក៏ដូចជាជនជាតិរវៀតណាម ដោយគ្រប់គ្រងបានយ៉ាងល្អស្របតាមច្បាប់របស់កម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា ភាគីវៀតណាមនឹងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា, ការចែករំលែកបទពិសោធន៍ល្អៗ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

តាមរយៈលទ្ធផលនៃជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួនដូចខាងក្រោម៖

១)គាំទ្រ និងជំរុញការវិនិយោគមួយបូកក្នុងប្រទេសទាំងពីរ (បើវិនិយោគនៅវៀតណាម ឱ្យមានវិនិយោគនៅកម្ពុជា )

២)បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ

៣)សិក្សារៀបចំបង្កើតសាលាបណ្តុះបណ្តាលនៅតាមព្រំដែនរវាងប្រទេសទាំងពីរ

៤)ផ្លាស់ប្តូរទស្សនកិច្ចរវាងថា្នក់ដឹកនាំ មន្រ្តីជំនាញ គ្រូបច្ចេកទេស និងនិស្សិតរវាងប្រទេសទាំងពីរជាដើម

៥)គាំទ្រឱ្យមានការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនមានសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជនទាំងសងខាង៕

Image Gallery

Click to enlarge image IMG_20230405_141353_712.jpg
Click to enlarge image IMG_20230405_141403_937.jpg
Click to enlarge image IMG_20230405_141406_825.jpg
Click to enlarge image IMG_20230405_141413_387.jpg
Click to enlarge image IMG_20230405_141417_079.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2137.html#sigProIda3daf0f208

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.