Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ ប្រាប់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី ទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋ និងកម្មករនិយោជិត ស័ក្តិសមជាមន្រ្តីល្អ

 Monday, 13 February 2023 18:14  |  4650 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ ប្រាប់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី ទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋ និងកម្មករនិយោជិត ស័ក្តិសមជាមន្រ្តីល្អ

(រតនគិរី)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជំរុញ លោកប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ដែលក្នុងនោះ៖ 

 

ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តរតនគិរីប្រគល់ជូន។ ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា ស័ក្តិសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។ ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់ និងទី៦- ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

 

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសំដែងនូវការអរគុណ និងកោតសរសើរ ចំពោះការខិតខំបំពេញការងារកន្លងរបស់ លោក ឌុច ចាន់តូ អតីតប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដែលបានទទួលភារកិច្ចថ្មី និងចូលរួមអបអរសាទរ ចំពោះលោក ដេន ចាន់ថន ដែលទទួលបានមុខតំណែងថ្មី ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តរតនគិរី នឹងខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត។ 

 

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហានានា និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយដែលបានធ្វើអោយខេត្តរតនគិរី ទទួលបានការរីកចំរើន គួរជាទីមោទន។ ជាមួយនេះផងដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដែលកន្លងមកបានអនុវត្តការងារស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យ ការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តរតនគិរី ព្រមទាំងបានសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋ ជាពិសេសការជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។ 

 

ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី គូសបញ្ជាក់ថា ការរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរថ្មីនេះ ជាកិច្ចការធម្មតារបស់មន្ត្រីរាជការ ដែលត្រូវផ្លាស់ប្តូរមុខតំណែង តួនាទី ភារកិច្ចទៅតាមការងារចាំបាច់ ឬតម្រូវការចំពោះមុខ ដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រង និងដឹកនាំរដ្ឋបាលមន្ទីរឱ្យដំណើរការដោយរលូន និងសម្រេចបានជោគជ័យដោយបេសកម្មរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបបានតែងតាំងថ្មី នឹងបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ក្នុងការដឹកនាំ គ្រប់គ្រងលើវិស័យរបស់ខ្លួនឱ្យមានការអភិវឌ្ឍបន្ថែមទៀត និងត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការងារស្នូលរបស់អង្គភាព៕

Image Gallery

Click to enlarge image IMG_20230213_181300_301.jpg
Click to enlarge image IMG_20230213_181304_933.jpg
Click to enlarge image IMG_20230213_181324_100.jpg
Click to enlarge image IMG_20230213_181326_757.jpg
Click to enlarge image IMG_20230213_181336_541.jpg
Click to enlarge image IMG_20230213_181341_690.jpg
Click to enlarge image IMG_20230213_181344_505.jpg
Click to enlarge image IMG_20230213_181347_443.jpg
Click to enlarge image IMG_20230213_181351_903.jpg
Click to enlarge image IMG_20230213_181358_899.jpg
Click to enlarge image IMG_20230213_181408_381.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2096.html#sigProId788049c982

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.