Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីការងារ ប្រកាសបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១

 Thursday, 15 December 2022 14:47  |  5006 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីការងារ ប្រកាសបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី បើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ ក្រោមមូលបទ៖”ការធ្វើទំនើបកម្មអធិការកិច្ចការងារ តាមរយៈបដិវត្តកម្មបច្ចេកវិទ្យា នៅក្រោយជំងឺរាតត្បាតជាសាកល” នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ដោយមានការចូលរួមពីមន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន មន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។ 

 

មូលបទនៃសន្និសីទនេះ ក៏ជាចំណែកមួយក្នុងការចូលរួមសម្រេចឱ្យ បាននូវគោលដៅរួមក្នុងក្របខ័ណ្ឌរបស់អាស៊ាន ដែលថ្នាក់ដឹកនាំកំពូលបានអនុម័ត ក៏ដូចជាការបន្តសម្រេចឱ្យបាននូវកម្មវិធីការងារនៃរដ្ឋមន្រ្តីការងារអាស៊ាន  សំដៅធ្វើឱ្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈបច្ចេកវិទ្យាព័ត៌មាន ដែលជួយគាំទ្រក្នុងការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ សេវាអធិការកិច្ចការងារកាន់តែឆាប់រហ័ស ផ្តល់ភាពងាយស្រួលក្នុងការវាយតម្លៃលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងសម្រួលដល់ការចុះធ្វើអធិការកិច្ចការងារនៅទីកន្លែងដែលមានហានិភ័យ ឬទីកន្លែងដែលអធិការការងារ មិនអាចចុះធ្វើអធិការកិច្ចការងារដោយផ្ទាល់បាន ដោយសារកត្តាគ្រោះធម្មជាតិ ឬជំងឺឆ្លងផ្សេងៗ។ ជាងនេះទៅទៀត ប្រព័ន្ធអធិការកិច្ចការងារបែបទំនើបក៏នឹងជួយ លើកកម្ពស់កិច្ចសន្ទនាសង្គមឱ្យកាន់តែប្រសើរឡើង និងធានាអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការងារផងដែរ។  

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន និងមន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន ដែលបានសម្រេចគាំទ្រកម្ពុជា ក្នុងការជ្រើសរើសយកមូលបទដ៏មានសារ:សំខាន់នេះ ដោយមានអនុមូលបទ ចំនួន ២ មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានៅក្នុងសន្និសីទលើកទី១១ គឺ ទី១-អធិការកិច្ច និងបច្ចេកវិទ្យាដែលជំរុញឱ្យមានការផ្លាស់ប្តូរសម្រាប់ការងារសមរម្យ និងទី២-អធិការកិច្ចការងារ នៅក្នុង ពិភពលោកក្រោយជំងឺរាតត្បាត។ មូលបទនេះ ពិតជាមានលក្ខណ:សមស្របបំផុត ឆ្លើយតប ទៅស្ថានភាព នៃការវិវត្តន៍សេដ្ឋកិច្ច-សង្គម ដែលបានរងផលប៉ះពាលពីជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន និងជាសកលលើការអភិវឌ្ឍគ្រប់វិស័យ រួមមានទាំងវិស័យការងារ ជាពិសេស ស្ថានភាពសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងលក្ខខណ្ឌការងារផងដែរ។ 

 

សន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ នេះដែរ មានគោលបំណងមិនត្រឹមតែដើម្បីចែករំលែកបទពិសោធន៍  និងឧត្តមានុវត្តន៍នៃប្រព័ន្ធអធិការកិច្ចការងារក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សាលើនវានុវត្តន៍ បញ្ហាប្រឈម និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធអាយស៊ីធី (ICT) ក្នុងប្រព័ន្ធអធិការកិច្ចការងារផងដែរ។ ដើម្បីឱ្យអង្គសន្និសីទទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដូចខាងក្រោម៖

 

ទី១. គណៈកម្មការអធិការកិច្ចការងារអាស៊ាន និងស្ថាប័នអាស៊ាន គួរពិនិត្យមើលលទ្ធភាពបន្ថែមក្នុងការបង្កើតយន្តការតាមដាន និងវាយតម្លៃការអនុវត្តសេចក្តីសន្និដ្ឋាន និងអនុសាសន៍ដែលបានដាក់ចេញដោយអង្គសន្និសីទកន្លងមក ព្រមទាំងលើកទឹកចិត្តដល់រដ្ឋជាសមាជិកក្នុងការស្នើគម្រោង/សកម្មភាពនានា ស្របតាមអ្វីដែលបានដាក់ក្នុងអនុសាសន៍នេះ និងគៀងគរការចូលរួមរបស់អង្គការដៃគូខាងក្រៅអាស៊ានផងដែរ។

 

ទី២. អាស៊ានគួរពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា/អភិវឌ្ឍន៍របស់អាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់ខ្លួនក្នុងវិស័យអធិការកិច្ចការងារ ជាពិសេសជាមួយប្រទេសប្រើប្រាស់បច្ចេកទេសកម្រិតខ្ពស់ សម្រាប់បង្កើនប្រសិទ្ធភាពប្រព័ន្ធអធិការកិច្ចការងារថ្នាក់ជាតិរបស់ខ្លួន ក្នុងទម្រង់ដូចជា៖ ដំណើរទស្សនកិច្ចសិក្សា សិក្ខាសាលា/វេទិកាចែករំលែក ជាដើម។ និង

 

ទី៣. គណៈកម្មការអធិការកិច្ចការងារអាស៊ាន គួរមានការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាល និងការបញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យា វិស័យអធិការកិច្ចការងារ និងការផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតនៅបណ្តាប្រទេសអាស៊ាន៕

Image Gallery

Click to enlarge image IMG_20221215_144847_969.jpg
Click to enlarge image IMG_20221215_144855_617.jpg
Click to enlarge image IMG_20221215_144858_168.jpg
Click to enlarge image IMG_20221215_144900_266.jpg
Click to enlarge image IMG_20221215_144903_143.jpg
Click to enlarge image IMG_20221215_144906_055.jpg
Click to enlarge image IMG_20221215_144909_087.jpg
Click to enlarge image IMG_20221215_144915_944.jpg
Click to enlarge image IMG_20221215_144918_774.jpg
Click to enlarge image IMG_20221215_144924_299.jpg
Click to enlarge image IMG_20221215_144926_491.jpg
Click to enlarge image IMG_20221215_144934_907.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2070.html#sigProIdd511ec7909

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.