Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ៖ ការរៀបចំឲ្យមានរបបប្រាក់សោធន ជាការឆ្លើយតបទៅនឹងអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសន្យាចំពោះពលរដ្ឋខ្លួន

 Wednesday, 13 July 2022 17:10  |  4478 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ៖ ការរៀបចំឲ្យមានរបបប្រាក់សោធន ជាការឆ្លើយតបទៅនឹងអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសន្យាចំពោះពលរដ្ឋខ្លួន

(ភ្នំពេញ)៖ របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន គឺបានកំណត់យ៉ាងច្បាស់ក្នុងអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតរយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០១៩ កន្លងទៅ ដែលមានចំនួន ៧៧លើក និងមានកម្មករនិយោជិតចំនួន ១លាននាក់បានចូលរួម។ ក្នុងន័យនេះ ការអនុវត្តនូវរបបថ្មីនេះ ជាការទន្ទឹងរង់ចាំរបស់បងប្អូនកម្មករនិយោជិត និងនិយោជក នៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានកំណត់ឱ្យអនុវត្តរបបសន្តិសុខសង្គម​ ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្នុងការអភិវឌ្ឍន៍របបសន្តិសុខសង្គមនេះ។   

 

ការថ្លែងបែបនេះ របស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទៅដល់ថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី២ នៃយុទ្ធនាការ ៩០ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលបងប្អូនកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង គូសបញ្ជាក់ថា នេះជាដំណាក់កាលដ៏សំខាន់ណាស់ ដែលវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យរបបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា បានដើរមកដល់ដំណាក់កាលដ៏សំខាន់នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលច្រើនឆ្នាំកន្លងមក ដើម្បីរៀបចំប្រព័ន្ធសន្តិសុខសង្គមសម្រាប់ប្រជាជាតិរបស់យើង។ តាមរយៈការអនុវត្តនូវរបបសន្តិសុខសង្គមនេះគេបានសង្កេតឃើញនូវទស្សនទាន (២) រួមមាន៖ ការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម ដែលទស្សនទាន២នេះ បាននាំមកនូវកិច្ចធានាបាននូវសន្តិសុខប្រាក់ចំណូល ពោលគឺមានន័យថា គ្មានសមាជិកសង្គមណាម្នាក់ធ្លាក់ទៅក្នុងហានិភ័យដោយមិនអាចងើបរួចបាននោះទេ និងមានន័យម្យ៉ាងទៀតថា ជាការរួមចំណែកសម្រាលបន្ទុកសង្គមផងដែរ។ ម្យ៉ាងវិញទៀត ការអនុវត្តរបបសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈការកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឲ្យមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។

 

គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនៅក្នុងច្បាប់នេះ បានកំណត់ការគ្រប់គ្រងរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព, ផ្នែកប្រាក់សោធន, និងផ្នែកនិកម្មភាពការងារ ហើយមកដល់ពេលនេះកម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨, ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦, និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាចំណែកមួយក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា៕

Image Gallery

Click to enlarge image IMG_20220713_170811_030.jpg
Click to enlarge image IMG_20220713_170911_486.jpg
Click to enlarge image IMG_20220713_170915_755.jpg
Click to enlarge image IMG_20220713_170918_506.jpg
Click to enlarge image IMG_20220713_170927_149.jpg
Click to enlarge image IMG_20220713_170930_122.jpg
Click to enlarge image IMG_20220713_170935_705.jpg
Click to enlarge image IMG_20220713_170940_600.jpg
Click to enlarge image IMG_20220713_170947_798.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1933.html#sigProId954bc46d88

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.