Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ​ និងការងារឆ្នាំ២០១៥​-២០២៥​ អនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣​

 Friday, 20 May 2022 12:29  |  7310 times  |   Print  |   Email
  • Image Gallery
គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ​ និងការងារឆ្នាំ២០១៥​-២០២៥​ អនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣​

(សៀមរាប)៖ ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យ​ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ នៃគណៈកម្មខេត្តសៀមរាប សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ដោយមានការអញ្ជើញចូលរួមពីខាងមន្ទីរ ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្តសៀមរាប ប្រមាណ៥០នាក់ នៅសណ្ឋាគារ សោមាទេវី ខេត្តសៀមរាប។ 

 

ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ រដ្ឋបាលខេត្តសៀមរាប បានធ្វើការរៀបចំ និងកែសម្រួលនូវសមាសភាពគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នេះ ចំនួន ២លេីករួចមកហើយ ដោយមានកិច្ចសហការរៀបចំ និងគាំទ្រជាបច្ចេកទេសពីក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង(គ.អ.ម.ក) ដែលដឹកនាំដោយឯកឧត្តម សោម ចំណាន​ ប្រធានលេខាធិការដ្ឋានថ្នាក់ជាតិ។ ជាក់ស្តែង ថ្ងៃនេះ គណៈកម្មការថ្នាក់ខេត្តបានពិនិត្យ​ កែសម្រួល​ និងបានសម្រេចអនុម័តផែនការសកម្មភាពសម្រាប់អនុវត្ត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល២ឆ្នាំ (២០២២-២០២៣)។ 

 

ឯកឧត្តមអភិបាលរង បញ្ជាក់បន្ថែមថា ផែនការសកម្មភាពនេះ​ និងត្រូវអនុវត្តរួមគ្នា​ ទៅតាមសមត្ថកិច្ចរបស់មន្ទីរ​ អង្គភាពរៀងខ្លួន​ និងសហការអោយបានជិតស្និទ្ធិជាមួយក្រុមការងារលេខាធិការដ្ឋាន ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប។ ឯកឧត្តមបានបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយជាតិនេះ រួមគ្នា ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា នៅក្នុងដំណាក់កាលទី៣។ 

 

ក្នុងឱកាសនោះ ឯកឧត្តម សោម ចំណាន បានសម្តែងនូវអំណរគុណដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប និងក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង(គ.អ.ម.ក) ដែលបានខិតខំកសាង បង្កើតជាសេចក្តីព្រាងផែនការសកម្មភាពនេះឡើង រហូតដល់ទទួលបានអនុម័ត។ ឯកឧត្តមអនុរដ្ឋលេខាធិការ គូសបញ្ជាក់ថា បើសិនជាផែនការសកម្មភាពនេះអនុវត្តបានជាអតិបរិមាជាការចូលរួមចំណែកសម្រាប់ភាពសុខដុមក្នុងខេត្តសៀមរាប ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។  

 

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ លើកឡើងថា ខេត្តសៀមរាប ជាខេត្តដំបូង ដែលមានផែនការសកម្មភាពឆ្នាំ២០២២-២០២៣ សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ហើយក៏ចាត់ទុកជាខេត្តគំរូមួយសម្រាប់បណ្តាខេត្ត-រាជធានី ទាំង២៤ផ្សេងទៀត យកគំរូតាម ដើម្បីពិនិត្យចងក្រង បង្កើតជាផែនការសកម្មភាពសម្រាប់ខេត្តរបស់ខ្លួនផងដែរ៕

Image Gallery

Click to enlarge image IMG_20220520_122700_098.jpg
Click to enlarge image IMG_20220520_122705_391.jpg
Click to enlarge image IMG_20220520_122708_283.jpg
Click to enlarge image IMG_20220520_122718_392.jpg
Click to enlarge image IMG_20220520_122721_226.jpg
Click to enlarge image IMG_20220520_122723_842.jpg
Click to enlarge image IMG_20220520_122727_403.jpg
Click to enlarge image IMG_20220520_122731_549.jpg
Click to enlarge image IMG_20220520_122736_507.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1883.html#sigProId6c5d465ebf

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.