Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា ជំរុញការពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រជំនាញឆ្លងដែន ជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

 Thursday, 27 August 2026 16:40  |    Written by MLVT  |  130 times  |   Print  |   Email
  • Image Gallery
កម្ពុជា ជំរុញការពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រជំនាញឆ្លងដែន ជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបន្តចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ (14th ALMM+3) រួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ខណ:ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ 

 

តាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាចាត់ទុកការបញ្ជាក់វិញ្ញាបនបត្រជំនាញ ជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់រវាងការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្ម។ ការបណ្តុះបណ្តាលគឺផ្តល់ជំនាញដល់​​ជនទេសន្ដរប្រវេសន៍ការងារ​ ​ ខណៈការបញ្ជាក់វិញ្ញាបនបត្រគឺធ្វើឱ្យជំនាញនោះមានភាពច្បាស់លាស់ និងគួរឱ្យទុកចិត្ត។ ការទទួលស្គាល់ធ្វើឱ្យជំនាញទាំងនោះអាចផ្ទេរ និងប្រើប្រាស់បាននៅទីកន្លែងផ្សេងៗ ហើយភាពអាចផ្ទេរបាននៃជំនាញជួយបង្កើនឱកាសការងារឱ្យកាន់តែប្រសើរនៅទូទាំងតំបន់។

 

ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការអាស៊ានបូកបី បានបង្កើតមូលដ្ឋានដ៏រឹងមាំ និងមានសមិទ្ធផលជាច្រើន ដែលចាំបាច់សម្រាប់អភិវឌ្ឍបន្ថែម ខណៈក្របខ័ណ្ឌអាស៊ានបូកបី ផ្តល់ឱកាសពិសេសមួយក្នុងការតភ្ជាប់គឺ ការអភិវឌ្ឍជំនាញជាមួយការបញ្ជាក់វិញ្ញាបនបត្រ ការបញ្ជាក់វិញ្ញាបនបត្រជាមួយការទទួលស្គាល់ ការទទួលស្គាល់ជាមួយការចល័តកម្លាំងពលកម្ម និងការចល័តកម្លាំងពលកម្មជាមួយកិច្ចគាំពារសង្គម ព្រមទាំងសុវត្ថិភាព និងសុខភាពការងារ។ ឯកឧត្តមបានស្នើអង្គប្រជុំថា ជំហានបន្ទាប់ គឺត្រូវភ្ជាប់វឌ្ឍនភាពទាំងនេះឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ និងស៊ីចង្វាក់គ្នានៅកម្រិតតំបន់។ អាស៊ានបូកបី គួរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើស្តង់ដាជំនាញ ការវាយតម្លៃ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ, ភ្ជាប់ការបញ្ជាក់វិញ្ញាបនបត្រជំនាញជាមួយការចល័តកម្លាំងពលកម្ម និងតម្រូវការជំនាញនាពេលអនាគត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញឌីជីថល បញ្ញាសិប្បនិម្មិត ជំនាញបៃតង យានយន្តអគ្គិសនី មនុស្សយន្ត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ 

ឯកឧត្តមជឿជាក់ថា ភាពប្រកួតប្រជែងក្នុងតំបន់នាពេលអនាគត នឹងមិនអាស្រ័យតែលើចំនួនកម្មករដែលបានបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើថាតើជំនាញរបស់ពួកគេត្រូវបានបញ្ជាក់វិញ្ញាបនបត្រ មានការជឿទុកចិត្ត ទទួលស្គាល់ និងអាចផ្ទេរបានដែរឬទេ។ ដោយមានកម្លាំងពលកម្មដ៏ស្វាហាប់របស់អាស៊ាន និងជំនាញ ព្រមទាំងបច្ចេកវិទ្យារបស់ប្រទេសទាំងបី អាស៊ាន អាចកសាងប្រព័ន្ធអេកូឡូស៊ីជំនាញអាស៊ានបូកបីឱ្យកាន់តែរឹងមាំ និងបោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកការទទួលស្គាល់ជាសកល។

 

ជាលទ្ធផល អង្គប្រជុំបានអនុម័តលើសេចក្តីប្រកាសរួម ទទួលស្គាល់ថា ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ការប្រែប្រួលប្រជាសាស្ត្រ ការវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការធ្វើទេសន្តរប្រវេសន៍ការងារ កំពុងផ្លាស់ប្តូរតម្រូវការ និងការផ្គត់ផ្គង់ជំនាញនៅទូទាំងតំបន់។ រដ្ឋមន្រ្តីអាស៊ានបូកបីបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ គុណភាពនៃជំនាញ និងគុណវុឌ្ឍិ ព្រមទាំងគាំទ្រកម្លាំងពលកម្មដែលមានបរិយាបន្ន ផលិតភាពខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត៕

 

#MLVT #HENGSour


Click to enlarge image o_1k119kr02ae36gsuh1e4g1hv2o.jpeg
Click to enlarge image o_1k119kr02g513lednt10al1kc0q.jpeg
Click to enlarge image o_1k119kr02l9ivue14ug1e9e24o12.jpeg
Click to enlarge image o_1k119kr02pun1bvhds117ejd5i10.jpeg
Click to enlarge image o_1k119kr021emms051cqd19ognlm13.jpeg
Click to enlarge image o_1k119kr021f1911a6kih1d7tf98u.jpeg
Click to enlarge image o_1k119kr021frvd6tl891e6pudun.jpeg
Click to enlarge image o_1k119kr021gof18r91jlp1tladdt11.jpeg
Click to enlarge image o_1k119kr021kt310501b965ql70bp.jpeg
Click to enlarge image o_1k119kr021vck1ltgt9ql61qhot.jpeg
Click to enlarge image o_1k119kr0215j4lj3s251pv2i39v.jpeg
Click to enlarge image o_1k119kr0215mnrgj15iu8ktbg8r.jpeg
Click to enlarge image o_1k119kr0215561ocahra1sr814css.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3778.html#sigProIdc63dce1e56

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.