Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ រៀបចំសិក្ខាសាលាត្រីភាគី ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពពីស្ថានភាពសង្គម សេដ្ឋកិច្ចកម្ពុជា និងសកល​ សម្រាប់ជាមូលដ្ឋានក្នុងដំណើរការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៧ នាពេលខាងមុខ

 Friday, 21 August 2026 19:06  |    Written by MLVT  |  877 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ រៀបចំសិក្ខាសាលាត្រីភាគី ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពពីស្ថានភាពសង្គម សេដ្ឋកិច្ចកម្ពុជា និងសកល​ សម្រាប់ជាមូលដ្ឋានក្នុងដំណើរការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៧ នាពេលខាងមុខ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ និងឆ្នាំ២០២៧” នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា និងសកល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មុនពេលកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផ​លិតផលធ្វើដំណើរនិងកាបូប ឆ្នាំ២០២៧ ខាងមុខ។

 

ថ្លែងទៅកាន់សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅតែជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា ដែលតំណាងឱ្យ ៤៦% នៃការនាំចេញសរុបរបស់កម្ពុជា ហើយ ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យនេះក៏មានផលជះដល់វិស័យមួយចំនួនទៀតផងដែរ។ ដូច្នេះ ដើម្បីជាធាតុចូលមុនដំណើរការចរចាប្រាក់ឈ្នួលអប្បបរមា ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចសកល ដែលកំពុងមានភាពមិនប្រាកដប្រជា ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីផ្តល់ស្ថិតិ និងទិន្នន័យផ្លូវការ ដល់គ្រប់ភាគី ដើម្បីជាធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការពិនិត្យពិចារណាលើលក្ខណវិនិច្ឆ័យទាំង៧​​ ក្នុងការកំណត់កម្រិតប្រាក់ឈ្នួលអប្បបរមា សំដៅលើកកម្ពស់ជីវភាពរស់នៅសមរម្យរបស់បងប្អូនកម្មករនិយោជិតនិងគ្រួសារ បង្កើនផលិតភាព ឱកាសការងារ និងបរិយាកាសវិនិយោគនិងធុរកិច្ចឱ្យកាន់តែប្រសើរឡើង។

 

ក្រៅពីនេះ ឯកឧត្តម​ក៏លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាដោយបើកចំហ ហើយក្រសួងនឹងបន្តខិតខំបន្តទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការពង្រឹងយន្តការនិងសមត្ថភាពស្ថាប័ន ព្រមទាំងប​ង្កើនកិច្ចសហការជា​មួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអាចធានាបាននូវភាពប្រកួតប្រជែង រក្សាបាននូវភាពទាក់ទាញវិនិយោគ និងឱកាសការងារជូនបងប្អូនកម្មករនិយោជិត។

 

នាឱកាសនោះ លោកឧកញ៉ា ស គីណាល់ សមាជិក ក.ជ.ប.អ. តំណាងភាគីនិយោជក និងលោក គឹម ចាន់សំណាង អនុប្រធាន ក.ជ.ប.អ. តំណាងភាគីកម្មករនិយោជិត បានគាំទ្រ និងអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលបានរៀបចំវេ​ទិកាដ៏សំខាន់នេះឡើង ដើម្បីមានមូលដ្ឋាន និងត្រៀមខ្លួនចរចាប្រាក់ឈ្នួលអប្បបរមានាពេលខាងមុខ ក៏ដូចជាផ្តល់ឱកាសឱ្យមានការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ ខណៈប្រទេសមួយចំនួនមិនមានយន្តការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាជាក់លាក់ដូចកម្ពុជា៕

 

#MLVT #HENGSour


Click to enlarge image o_1k0i2o3tq1bsohrj1d3ivg1u4s1b.jpeg
Click to enlarge image o_1k0i2o3tq1hmo101r1afu10qc1p1kr.jpeg
Click to enlarge image o_1k0i2o3tq1i3crjao9fkhej5911.jpeg
Click to enlarge image o_1k0i2o3tq1sul1gru10s9b25p3j18.jpeg
Click to enlarge image o_1k0i2o3tq1vcggam1c5ajhiforu.jpeg
Click to enlarge image o_1k0i2o3tq8ln13jp1llc1tdu1ti119.jpeg
Click to enlarge image o_1k0i2o3tq15ohmv7nbt1pv5qe4v.jpeg
Click to enlarge image o_1k0i2o3tqb7615ne15bo1u4g132at.jpeg
Click to enlarge image o_1k0i2o3tqic886u1i80n9op6p17.jpeg
Click to enlarge image o_1k0i2o3tql5j2rd1gv6145i9mas.jpeg
Click to enlarge image o_1k0i2o3tql64194nn93138c18do16.jpeg
Click to enlarge image o_1k0i2o3tqoi51jpr1oou1kfr1de114.jpeg
Click to enlarge image o_1k0i2o3tqppu1ur101dti57co1a.jpeg
Click to enlarge image o_1k0i2o3tqueb1vfe1rtc1jlo8i412.jpeg
Click to enlarge image o_1k0i2o3tqutv15b5lir30sgjn10.jpeg
Click to enlarge image o_1k0i2o3tqv7s8181gcvoao10i913.jpeg
Click to enlarge image o_1k0i2o3tqv9f1oetr8jd081fdt15.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3767.html#sigProId42e4625d5d

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.