Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា និង ADB បង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនី ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព

 Wednesday, 19 August 2026 15:16  |    Written by MLVT  |  1052 times  |   Print  |   Email
  • Image Gallery
កម្ពុជា និង ADB បង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនី ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រៀមកម្លាំងពលកម្មកម្ពុជាសម្រាប់អន្តរកាលបៃតង៖ ជំនាញសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី និងកែច្នៃកសិផលដែលកំពុងមានសក្តានុពល នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh។ សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនីដែលជាវិស័យអាទិភាពសម្រាប់អនាគតនៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុងទិសដៅរៀបចំកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងទីផ្សារការងារសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

 

ថ្លែងទៅកាន់អង្គសិក្ខាសាលាដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម គ្រឹះស្ថានបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះភាពជាដៃគូដ៏រឹងមាំ ការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្តការសិក្សាដ៏សំខាន់នេះ និងជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយការរៀបចំសិក្ខាសាលានេះគឺពិតជាចំពេលវេលា ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការកសាងកម្លាំងពលកម្មដែលមានភាពបត់បែន មានសមត្ថភាព និងត្រៀមខ្លួនសម្រាប់អនាគត ដើម្បីជំរុញការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃកសិផលកម្រិតខ្ពស់ និងវិស័យយានយន្តអគ្គិសនី។ លើសពីនេះ គំនិតផ្តួចផ្តើមនេះក៏ស៊ីចង្វាក់ជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ ខណៈការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងដែលបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការបំពាក់កម្លាំងពលកម្មនូវជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រ ផ្តល់សេវា និងធានានិរន្តរភាពដល់ទីផ្សារដែលកំពុងផ្លាស់ប្តូរ។ 

ឯកឧត្តមមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាមិនអាចពឹងផ្អែកតែលើកត្តាជំរុញកំណើនបែបប្រពៃណីនេះទេ គឺត្រូវធ្វើពិពិធកម្ម ទំនើបកម្ម និងឈានឡើងក្នុងខ្សែច្រវាក់តម្លៃសកល។ ទន្ទឹមនឹងការអភិវឌ្ឍការធ្វើដំណើរប្រកបដោយថាមពលបៃតង កម្ពុជាក៏កំពុងដឹកនាំបដិវត្តន៍ឧស្សាហកម្មកសិកម្មដ៏ទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ដូចដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកសាងសមត្ថភាពកែច្នៃក្នុងស្រុកដ៏រឹងមាំ មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចយុទ្ធសាស្ត្រមួយ។ នេះគឺជាស្ពានភ្ជាប់មរតកកសិកម្មទៅនឹងសមត្ថភាពឧស្សាហកម្មទំនើប ដោយផ្តល់អំណាចដល់សហគ្រិនក្នុងស្រុក និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញទំនិញមានតម្លៃបន្ថែមខ្ពស់ដែលពិភពលោកអាចទុកចិត្តបាន។ 

 

ឯកឧត្តមគូសបញ្ជាក់ថា ការប្រែក្លាយយុវជនទៅជាកម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី និងវិស័យកែច្នៃកសិផល ជាអាទិភាពដ៏សំខាន់បំផុតសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចជាតិ។ ហេតុនេះ កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ TVET បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីជួយបិទគម្លាតរវាងការអប់រំ និងការងារ ពង្រឹងគុណភាពស្ថាប័ន TVET និងផ្តល់ជំនាញត្រៀមសម្រាប់អនាគតដល់យុវជន។ 

 

ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាល ស្ថាប័ន TVET និងវិស័យឯកជន កម្ពុជាអាចកសាងប្រព័ន្ធ TVET ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ បង្កើនភាពប្រកួតប្រជែងរបស់កម្លាំងពលកម្ម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព អព្យាក្រឹតកាបូន និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាប្រកបដោយស្ថាបនា និងផុសផុលលើប្រធានបទនេះ ដើម្បីបំប្លែងអនុសាសន៍យុទ្ធសាស្ត្រទាំងនេះទៅជាលទ្ធផលជាក់ស្តែង និងអាចអនុវត្តបាន។

 

នាឱកាសនោះ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យយានយន្ត និងវិស័យកែច្នៃកសិផលផ្តល់ឱកាសដ៏សំខាន់ដល់កម្ពុជាក្នុងការឈានទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់ ប៉ុន្តែការសម្រេចបាននូវគោលដៅនេះ តម្រូវឱ្យពង្រឹងការអភិវឌ្ឍជំនាញបច្ចេកទេស ឌីជីថល ស្តង់ដាគុណភាព ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការអនុវត្តផលិតកម្មប្រកបដោយចីរភាព។ លោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធជំនាញ និងការបំពាក់បំប៉នកម្លាំងពលកម្មនូវជំនាញចាំបាច់នានា សម្រាប់លើកកម្ពស់សេដ្ឋកិច្ចបៃតង ភាពប្រកួតប្រជែង និងមានភាពធន់ជាងមុន៕

#MLVT #HENGSour


Click to enlarge image o_1k0chlolk1d0h1lta1ck9ar66c7u.jpeg
Click to enlarge image o_1k0chlolk1i1cbppuea17sp9o3q.jpeg
Click to enlarge image o_1k0chlolk1kb965s8h58v6b94o.jpeg
Click to enlarge image o_1k0chlolk1r6hpkgcn19gc1r4ot.jpeg
Click to enlarge image o_1k0chlolk16nn10tm1s7217m6asrr.jpeg
Click to enlarge image o_1k0chlolk16psik71vc5fvs1mcmp.jpeg
Click to enlarge image o_1k0chlolk50o1mh1d1h1nf412aqv.jpeg
Click to enlarge image o_1k0chlolk111j191m1jds3k011dv15.jpeg
Click to enlarge image o_1k0chlolkbpv123jdfj1r9q14h313.jpeg
Click to enlarge image o_1k0chlolkgih1nia1nf9uhfi3e11.jpeg
Click to enlarge image o_1k0chlolki0e18d31hf511lj1e3ts.jpeg
Click to enlarge image o_1k0chlolkp8dcld64p1083h4t10.jpeg
Click to enlarge image o_1k0chlolkvbcsv0fc91ct11f1h12.jpeg
Click to enlarge image o_1k0chlolkvj71fb1119e8bl1bjl14.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3764.html#sigProIde1f780f26a

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.