Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍ផ្តោតការយកចិត្តទុកដាក់លើយុទ្ធសាស្រ្ដហិរញ្ញប្បទានក្នុងការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌

 Tuesday, 30 September 2025 18:23  |    Written by MLVT  |  565 times  |   Print  |   Email
  • Image Gallery
រាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍ផ្តោតការយកចិត្តទុកដាក់លើយុទ្ធសាស្រ្ដហិរញ្ញប្បទានក្នុងការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌

 

(ភ្នំពេញ)៖  លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក "សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុទ្ធសាស្រ្ដហិរញ្ញប្បទាន និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកលស្តីពី ការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌" ក្រោមការសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO) នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Novotel Phnom Penh ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដែលជាសមាជិកក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់បកម្ពុជាសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសរុប ៦០រូប។

 

សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង (១) ពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តនូវចង្កោមទាំង៥ នៃវិធានការជាអាទិភាពរបស់ផែនទីបង្ហាញផ្លូវខាងលើ និងកំណែទម្រង់គោលនយោបាយ ក៏ដូចជាការឯកភាពគ្នាលើសូចនាករដើម្បីតាមដានវឌ្ឍនភាព (២) កំណត់វិធានការគោលនយោបាយនីមួយៗទៅជាសកម្មភាពជាក់លាក់ ដែលមានបន្ទាត់ពេលវេលាច្បាស់លាស់ និងអ្នកទទួលខុសត្រូវអនុវត្ត (៣) វាយតម្លៃលើតម្រូវការចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់សកម្មភាពអាទិភាពនីមួយៗ និង (៤) រៀបចំយន្តការកៀរគរធនធាន និងយន្តការប្រើប្រាស់ហិរញ្ញប្បទាន ដែលស្របតាមក្របខណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ (NFPF) ៕ 

 

#MLVT #HENGSour


Click to enlarge image IMG_20250930_182212_045.jpg
Click to enlarge image IMG_20250930_182214_407.jpg
Click to enlarge image IMG_20250930_182222_154.jpg
Click to enlarge image IMG_20250930_182225_026.jpg
Click to enlarge image IMG_20250930_182227_801.jpg
Click to enlarge image IMG_20250930_182237_597.jpg
Click to enlarge image IMG_20250930_182243_951.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3352.html#sigProIdbaede7f40d

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.