Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង CDRI ចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព

 Friday, 12 September 2025 22:10  |    Written by MLVT  |  225 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង CDRI ចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង។

 

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងសមត្ថភាពមន្ត្រីរបស់ភាគីទាំងពីរដើម្បីចូលរួមកសាង លើកកម្ពស់ និងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព។ 

 

ក្នុងជំនួបពិភាក្សានៅមុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះអនុស្សរណៈនាពេលនេះ ដែលនឹងបង្កើតបានជាសមិទ្ធផលមួយសម្រាប់សាធារណជន អ្នកធ្វើគោលនយោបាយ និងភាគីពាក់ព័ន្ធផ្សេងទៀតឱ្យស្វែងយល់កាន់តែច្បាស់ពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ពីស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

 

ដោយឡែក លោកស្រីបណ្ឌិត អេង នេត្រា ដែលជានាយកប្រតិបត្តិរបស់ CDRI វិញ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការនាពេលនេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ និងភាពស្អិតល្មួតនៃស្ថាប័នទាំងពីរលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

 

ជាមួយគ្នានេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) តាមរយៈលោកស្រីបណ្ឌិត បានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរទទួលបានជោគជ័យ ដែលនឹងក្លាយជាសមិទ្ធផលដើម្បីជួយដល់ការអភិឌ្ឍសង្គម៕

 

#MLVT #HENGSour


Click to enlarge image o_1j50uovr5hkh1j0olkdnfv1u83m.jpeg
Click to enlarge image o_1j50uovr5uvv141v1oc01v5a16min.jpeg
Click to enlarge image o_1j50uovr41lfj1fst1kk82lh374h.jpeg
Click to enlarge image o_1j50uovr51kl122lu4a99e1leol.jpeg
Click to enlarge image o_1j50uovr51thu1nih1shegme1j0nj.jpeg
Click to enlarge image o_1j50uovr510qr47b1n3oq8p7lvk.jpeg
Click to enlarge image o_1j50uovr4181h1btu6ue1gsv10tgi.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3333.html#sigProId4a41f96481

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.