Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3018

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើឱ្យនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស ខិតខំសិក្សាក្រេបចំណេះដឹងពីប្រទេសបារាំង ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ជាតិ

 Tuesday, 14 January 2025 09:07  |    Written by MLVT  |  2200 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើឱ្យនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស ខិតខំសិក្សាក្រេបចំណេះដឹងពីប្រទេសបារាំង ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ជាតិ

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើឱ្យនិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍អឺរ៉ាស្មូសផ្លឹស(ERASMUS+) សិក្សានៅសាធារណរដ្ឋបារាំង ខិតខំសិក្សារៀនសូត្រក្រេបចំណេះដឹងដើម្បីត្រលប់មកជួយសង្គមជាតិវិញ បន្ទាប់ពីបញ្ចប់ការសិក្សា ដោយលោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតកម្ពុជាទាំងនេះនឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់កម្ពុជានាពេលអនាគតខាងមុខ។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍បែបនេះនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីសំណេះសំណាលនេះដែរក៏មានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអតីតនិស្សិតធ្លាប់សិក្សានៅសាធារណរដ្ឋបារាំងផងដែរ។

 

នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់បន្ថែមថា អាហារូបករណ៍អឺរ៉ាស្មូសផ្លឹស(ERASMUS+) គឺជាលទ្ធផលផ្លែផ្កានៃទំនាក់ទំនងល្អលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ លោកជំទាវ បានកត់សម្គាល់ថា នៅឆ្នាំនេះកម្មវិធីអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស(ERASMUS+) ក៏មាននិស្សិតកម្ពុជាជាស្រ្តីអាចបន្តជាប់អាហារូបករណ៍របស់រដ្ឋាភិបាលបារាំងមួយ។ ក្នុងន័យនេះលោកជំទាវរដ្ឋលេខាធិការប្រចាំការមើលឃើញថា កម្មវិធីអាហារូបករណ៍នេះមិនត្រឹមតែបង្ហាញពីចក្ខុវិស័យលើការអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែក៏បង្ហាញពីសមភាពយេនឌ័រនៅក្នុងវិស័យអប់រំកម្ពុជា ជាពិសេសលើថ្នាលបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។ 

 

ទន្ទឹមនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតកម្ពុជាដែលនឹងទៅបន្តការសិក្សានៅសាធារណរដ្ឋបារាំងទាំងអស់នឹងចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញមក ហើយនឹងខិតខំសិក្សារៀនសូត្រពង្រឹងសមត្ថភាពឱ្យបានខ្ពស់ ដើម្បីត្រលប់មកកាន់មាតុភូមិវិញប្រកបដោយលទ្ធផលផ្លែផ្កាសម្រាប់ជាធនធានមនុស្សកម្ពុជាដ៏មានសក្តានុពល៕

 

#MLVT #HENGSour


{gallery}3018{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.