Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


យុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

 Tuesday, 25 November 2025 14:53  |    Written by MLVT  |  524 times  |   Print  |   Email
  • Image Gallery
យុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» ដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងជំរុញវិធានការ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ដោយរំលេចនូវការប្ដេជ្ញាចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្កើតវប្បធម៌សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នា ក្នុងវិស័យការងារនៅកម្ពុជា ជាពិសេសគឺវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។

 

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជ្រើសរើសយកប្រធានបទនេះពិតជាបានគ្របដណ្តប់លើការការពារសុវត្ថិភាពរបស់កម្មករនិយោជិត ជាពិសេសការពារសិទ្ធស្រ្តី ដែលងាយរងនូវអំពើហិង្សា និងការបៀតបៀនគ្រប់រូបភាពនៅកន្លែងធ្វើការ ហើយការរៀបចំយុទ្ធនាការនេះ ជាការចូលរួមដ៏សំខាន់របស់កម្ពុជា ជាមួយនឹងពិភពលោកក្នុងការប្រារព្ធទិវា ១៦ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ  របស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ «UNITE ដើម្បីបញ្ចប់អំពើហិង្សាឌីជីថលប្រឆាំងនឹងស្រ្តី និងក្មេងស្រីទាំងអស់» ដើម្បីបង្កើនការផ្សព្វផ្សាយ សំដៅបញ្ចប់អំពើហិង្សានៅកន្លែងធ្វើការ ព្រមទាំងជំរុញដល់ការគិតគូរ និងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការដាក់ចេញនូវយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព សមភាព និងសមធម៌ និងការពង្រឹងការប្តេជ្ញាចិត្តក្នុងការបង្កើតកន្លែងធ្វើការឱ្យមានសុវត្ថិភាព និងគោរពគ្នាទៅវិញទៅមក។

 

នាឱកាសនោះផងដែរ លោកស្រី Froukje Boele ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងពិធីបើកនៃយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលជាចលនាសកលមួយដែលយើងទាំងអស់គ្នាត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រី។ ជាការពិតណាស់ នៅពេលដែលកន្លែងធ្វើការមានសុវត្ថិភាព និងមានការគោរពសិទ្ធគ្នាទៅវិញទៅមក គឺធ្វើឱ្យមានផលិតភាព និងអាជីវកម្មមានភាពជោគជ័យកាន់តែរីកចម្រើន។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយនិយោជក និងតំណាងកម្មករនិយោជិត រៀបចំយុទ្ធនាការដូចគ្នានៅតាមខេត្ត ដើម្បីចូលរួមលើកកម្ពស់ការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក៏ដូចជាជំរុញការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ។ ម្ចាស់សហគ្រាស និយោជក និងកម្មករនិយោជិត ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាប្រែក្លាយការលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នា ទៅជាវប្បធម៌នៃការអនុវត្តដ៏ល្អប្រសើរមួយ ដែលចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សា និងការបៀតបៀន ដោយផ្អែកលើយេនឌ័រ ក៏ដូចជាធានាបាននូវសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ ដែលចូលរួមចំណែកដល់ការបង្កើនផលិតភាពការងារ។

 

សូមបញ្ជាក់ថាយុទ្ធនាការនេះសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមប្រមាណ ៤៣០នាក់។

 

#MLVT #HENGSour


Click to enlarge image o_1jat05hcs1e8o1rul00dh915qb12.jpeg
Click to enlarge image o_1jat05hcs1g6vb718521a4s1v8k13.jpeg
Click to enlarge image o_1jat05hcs1l18av1fge1bnk8lm11.jpeg
Click to enlarge image o_1jat05hcs1l991uen147jp72igcu.jpeg
Click to enlarge image o_1jat05hcs18gpftetgv19771iu714.jpeg
Click to enlarge image o_1jat05hcs124qaskj611fom7svv.jpeg
Click to enlarge image o_1jat05hcsap61c261c9ao61jabq.jpeg
Click to enlarge image o_1jat05hcsbbeo4134c1uvm1ijcs.jpeg
Click to enlarge image o_1jat05hcsdpt1quld14757fo.jpeg
Click to enlarge image o_1jat05hcsfas6esarls4edto10.jpeg
Click to enlarge image o_1jat05hcshlc1pjr1e43t23pnpt.jpeg
Click to enlarge image o_1jat05hcsqml4124revfh1hvv15.jpeg
Click to enlarge image o_1jat05hcst5s1eal1e92nti11egr.jpeg
Click to enlarge image o_1jat05hcsvhlp6r19mq2agmcmp.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3419.html#sigProId812c4c8853

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.