Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ សហការជាមួយសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់បង្កក់សិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

 Sunday, 22 September 2024 15:45  |    Written by MLVT  |  837 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ សហការជាមួយសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់បង្កក់សិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ  ជូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់បង្កក់សិរីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនប្រជាពលរដ្ឋប្រមាណ៥០០នាក់ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

កម្មវិធីកាត់សក់បង្កក់សិរីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានការចូលរួមពីអ្នកជំនាញផ្នែកសក់ និងសាឡន ចំនួន ៥២នាក់ ដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យសក់ និងសម្រស់ ដើម្បីផ្តល់ជូនការកាត់សក់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនីតាមបណ្ដារោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ 

 

នៅក្នុងកម្មវិធីកាត់សក់បង្កក់សិរីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏មានកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) និងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ក្នុងការផ្តល់ព័ត៌មានទីផ្សារការងារ និងសេវា ប.ស.ស. ជូនប្រជាពលរដ្ឋ សាធារណជន។ 

 

គួរបញ្ជាក់ថា នេះជាលើកទី១១ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង ក្នុងការផ្តល់ជូនការកាត់សក់ឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់សមាគមមិត្តយើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំនាញសក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ។ សមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីស្របច្បាប់ក្នុងឆ្នាំ ២០២១ ដោយមានចក្ខុវិស័យក្នុងការផ្តល់ឱកាសការងារ លើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់។ បេសកកម្មរបស់សមាគមមិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោម អ្នកជំនាញដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្មទាំងជាតិ និងអន្តរជាតិ៕

 

#MLVT #HENGS


{gallery}2841{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.