Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងអង្គការ IOM ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស

 Thursday, 13 August 2026 21:01  |    Written by MLVT  |  118 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងអង្គការ IOM ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារនៃគម្រោង ការស្តារជីវភាព និងធ្វើសមាហរណកម្មឡើងវិញរបស់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ព្រមទាំងពិភាក្សាពីវិធានការ ក្នុងការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច-សង្គមឡើងវិញ ភាពមានការងារធ្វើ ការទទួលស្គាល់ជំនាញពីមុន និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី នេលី ហ្កូសៃនី ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាង IOM និងកម្ពុជា ជាពិសេសផ្នែកទេសន្តរប្រវេសន៍ការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការអភិវឌ្ឍជំនាញ ការផ្តល់ឱកាសការងារ ការគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការគាំទ្រក្នុងការបង្កើតអាជីវកម្មធុនតូចនិងមធ្យម។ 

ឯកឧត្តមបានលើកឡើងថា កន្លងមកទោះបីមានអតីតជនទេសន្តរប្រវេសន៍ខ្មែរ វិលត្រឡប់មកវិញ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការមានវិធានការយ៉ាងឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការទទួល ការការពារ ការធ្វើសមាហរណកម្មចូលទីផ្សារការងារ និងផ្តល់ឱកាសការងារដល់មូលដ្ឋានសម្រាប់ពួកគាត់។ ជាមួយការគាំទ្រពី IOM ក្រសួងក៏បានរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន និងផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លីដោយឥតគិតថ្លៃ ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានាផងដែរ។ 

 

ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីសេចក្តីព្រាងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ ដែល IOM នឹងផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំគោលនយោបាយឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ការប្រើប្រាស់កម្លាំងពលកម្មបរទេសនៅកម្ពុជា ក៏ដូចជាយន្តការរបស់កម្ពុជាក្នុងការទប់ស្កាត់ការជួញដូរកម្លាំងពលកម្មក្នុងបទល្មើសអនឡាញ ក៏ត្រូវបានលើកយកមកជជែក និងទទួលបានការកោតសរសើរពីសំណាក់ភាគី IOM ផងដែរ។ 

 

ជាការឆ្លើយតប លោកស្រី នេលី ហ្កូសៃនី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការ ដោយលោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការបន្តកិច្ចសហការជាមួយក្រសួង ដោយនឹងជួយបន្តផ្សព្វផ្សាយអំពីឱកាសការងារទៅតាមមូលដ្ឋាននានា និងបន្តផ្ដល់ការគាំទ្រដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ជាពិសេសក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លី និងបង្កើតមុខរបរនៅក្នុងខេត្តគោលដៅសំខាន់ៗនៅជាប់ព្រំដែន៕

#MLVT #HENGSour


Click to enlarge image o_1jvtn0vb7br0108qelatl41mdgl.jpeg
Click to enlarge image o_1jvtn0vb7n3fsvo15p11l5ntllm.jpeg
Click to enlarge image o_1jvtn0vb71ceefg31ri6itc9idh.jpeg
Click to enlarge image o_1jvtn0vb77eb1bnnf4p1h4g1ch5i.jpeg
Click to enlarge image o_1jvtn0vb77q51d5i1eva1gqcbdjn.jpeg
Click to enlarge image o_1jvtn0vb79dnrssred6jq1tink.jpeg
Click to enlarge image o_1jvtn0vb792911mk1c0uo248lbj.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3760.html#sigProId4276124f66

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.