Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រុមប្រឹក្សាពិគ្រោះយោបល់នៃគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ បើកកិច្ចប្រជុំលើកដំបូង ដើម្បីពិនិត្យលើវឌ្ឍនភាពគម្រោង

 Thursday, 13 August 2026 20:58  |    Written by MLVT  |  127 times  |   Print  |   Email
  • Image Gallery
ក្រុមប្រឹក្សាពិគ្រោះយោបល់នៃគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ បើកកិច្ចប្រជុំលើកដំបូង ដើម្បីពិនិត្យលើវឌ្ឍនភាពគម្រោង

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់នៃគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំក្រសួងការងារ អ្នកជំនាញការរបស់អង្គការអន្តរជាតិខាងការងារ តំណាងអន្តរក្រសួង តំណាងសមាគមនិយោជក សហជីព និងដៃគូអភិវឌ្ឍន៍​​។

 

លោកជំទាវបានគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់នៃគម្រោងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនាឱកាសនេះ ពិតជាមានសារៈសំខាន់ និងបានចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ការយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនិងសុខភាពការងារដែលជារបៀបវារៈមួយដ៏សំខាន់នៅក្នុងវិស័យការងារ។ តាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាច្រើន រួមមាន រាជរដ្ឋាភិបាល អង្គការវិជ្ជាជីវៈរបស់និយោជក អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ក្នុងការធានាថាសកម្មភាពរបស់គម្រោងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ចីរភាព និងបរិយាបន្ន។

 

លោកជំទាវ​បានមានប្រសាសន៍បន្ថែមថា ក្រុមប្រឹក្សាពិគ្រោះយោបល់នេះជាវេទិកាសម្រាប់ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ផែនការការងារ លទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងារបន្ត តាមរយៈ ភាគីពាក់ព័ន្ធអាចផ្តល់ធាតុចូល និងយោបល់ ដើម្បីឱ្យសកម្មភាពគម្រោងឆ្លើយតបកាន់តែប្រសើរទៅនឹងស្ថានភាពជាក់ស្តែង និងអាទិភាពជាតិផ្នែកសុវត្ថិភាពនិងសុខភាពការងារ។

 

ក្នុងឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត Yuka Ujita អ្នកជំនាញការជាន់ខ្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពការងាររបស់អង្គការអន្តរជាតិខាងការងារ បានលើកឡើងអំពី វិសាលភាពនៃការអនុវត្តគម្រោងនេះផ្ដោតសំខាន់ទៅលើក្របខ័ណ្ឌចំនួន ៣កម្រិត រួមមាន ថ្នាក់តំបន់ ​ថ្នាក់ជាតិ ​និងថ្នាក់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ​។ នៅកម្រិតថ្នាក់តំបន់ គម្រោងផ្តោតលើការអភិវឌ្ឍ និងចែករំលែកចំណេះដឹង បទពិសោធ និងនវានុវត្តន៍ ពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ (OSH)។ នៅកម្រិតថ្នាក់ជាតិ គម្រោងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយ យន្តការសម្របសម្រួល និងប្រព័ន្ធទិន្នន័យសុវត្ថិភាពនិងសុខភាពការងារ។ ចំណែកនៅកម្រិតកន្លែងធ្វើការ គម្រោងផ្តោតលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ និយោជក កម្មករនិយោជិត និងអ្នកអនុវត្តផ្នែកសុវត្ថិភាពនិងសុខភាពការងារ ដើម្បីអាចកំណត់ គ្រប់គ្រង និងបង្ការហានិភ័យនៅកន្លែងធ្វើការឱ្យបានកាន់តែមានប្រសិទ្ធភាព។  

 

​អង្គប្រជុំបានឯកភាពនិងកោតសរសើរលើវឌ្ឍនភាពការងារនៃគម្រោងដែលសម្រេចបាន និងប្តេជ្ញាបន្តគាំទ្រនិងធានានិរន្តរភាពគម្រោង ដោយពិនិត្យលទ្ធភាពអនុវត្តលើវិស័យនិងសកម្មភាពអាទិភាព ជាពិសេសការពង្រឹងសមត្ថភាពផ្នែកសុវត្ថិភាពនិងសុខភាពការងាររបស់ភាគីពាក់ព័ន្ធ តាមរយៈការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយ៕

 

#MLVT #HENGSour


Click to enlarge image o_1jvtmp49i1a7pvhn1bese4dcaa13.jpeg
Click to enlarge image o_1jvtmp49i1hcq1nli1831chll2q12.jpeg
Click to enlarge image o_1jvtmp49i1l1oqeq14i31hj1m8g1e.jpeg
Click to enlarge image o_1jvtmp49i1n6gummlq61f9f1eq517.jpeg
Click to enlarge image o_1jvtmp49i1pmt1c3o8jus4614dj1c.jpeg
Click to enlarge image o_1jvtmp49i1qth1vh5uf7drl9i614.jpeg
Click to enlarge image o_1jvtmp49i1s201aja114v1uibaa01a.jpeg
Click to enlarge image o_1jvtmp49i8vgju0l9fug41fk9u.jpeg
Click to enlarge image o_1jvtmp49i11ouda2r0q1tqp16or1b.jpeg
Click to enlarge image o_1jvtmp49i70lnj016u51i966v811.jpeg
Click to enlarge image o_1jvtmp49i94ooifmvl1oa9ldl18.jpeg
Click to enlarge image o_1jvtmp49i454s7i10ockrnsp81d.jpeg
Click to enlarge image o_1jvtmp49i543hou19kc134o1rqd16.jpeg
Click to enlarge image o_1jvtmp49i724kna1p3113ikniv19.jpeg
Click to enlarge image o_1jvtmp49ibrn1g7f1ndu1mpe1197t.jpeg
Click to enlarge image o_1jvtmp49ic85skjgsgt2po1vv.jpeg
Click to enlarge image o_1jvtmp49ik1i17601ss1jkj1sq110.jpeg
Click to enlarge image o_1jvtmp49il2rnl5hjr1rbu179j1f.jpeg
Click to enlarge image o_1jvtmp49ipme62v17v2sv09c715.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3759.html#sigProId992fe75eea

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.