Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងក្រុមហ៊ុន ដាណឺម៉ាក ចុះកិច្ចព្រមព្រៀងបង្កើតភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមស្តង់ដាអន្តរជាតិ

 Wednesday, 08 July 2026 19:15  |    Written by MLVT  |  996 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងក្រុមហ៊ុន ដាណឺម៉ាក ចុះកិច្ចព្រមព្រៀងបង្កើតភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមស្តង់ដាអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថមមី គ្រីសស្ទៀនសិន (Tommy Christensen) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន SCAN Industrial Services (Cambodia) Co., Ltd. ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA)ស្តីពីភាពជាដៃគូក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍកម្លាំងពលកម្ម រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន Scan Industrial Services (Cambodia) Co., Ltd (SIS) នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ ជំនួបដ៏មានសារៈសំខាន់នេះក៏រៀបចំឡើង ដើម្បីឯកភាពគ្នាលើផែនការ និងជំហានបន្ទាប់សម្រាប់ការអនុវត្តអនុស្សរណៈនៃកិច្ចព្រមព្រៀង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍកម្លាំងពលកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

នាឱកាសនោះ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ថមមី គ្រីសស្ទៀនសិន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈនេះ ដែលកើតចេញពីទំនាក់ទំនងល្អ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ពិធីចុះហត្ថលេខានេះ មានអត្ថន័យលើសពីការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរទៅទៀត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ TVET ការអភិវឌ្ឍជំនាញ និងការត្រៀមកម្លាំងពលកម្មកម្ពុជាតាមស្តង់ដាអន្តរជាតិ។

 

ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃគ្រឹះស្ថាន TVET ដែលជាមូលដ្ឋានយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្ម ដោយអនុញ្ញាតឱ្យមានការបណ្ដុះជំនាញឡើងវិញ ការលើកកម្ពស់ជំនាញ ដើម្បីបំពាក់ជំនាញសមស្របនឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេសក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មទំនើប។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យ TVET ហើយគម្រោងត្រូវបានចុះហត្ថលេខានាឱកាសនេះនឹងរួមចំណែកលើកកម្ពស់ឧត្តមភាពរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។ សមិទ្ធផលនេះគឺជាអ្វីដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងចង់ទទួលបានជាយូរមកហើយ។

ក្នុងនាមឯកឧត្តម ហេង សួរ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងទន្ទឹងរង់ចាំប្រកបដោយភាពជឿជាក់យ៉ាងមុតមាំនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យ ក្នុងការរួមចំណែកមិនត្រឹមតែអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់វិស័យ TVET ជារួម ស្របតាមស្មារតីនិងយោងតាមផែនការអនុវត្តនៃអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ សម្រាប់ជាឧត្តមប្រយោជន៍សង្គមជាតិនិងយវុជនកម្ពុជាផងដែរ។ 

 

ជាការឆ្លើយតប លោក ថមមី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំងក្រសួង និងក្រុមហ៊ុនដែលឈានមកដល់ការចុះហត្ថលេខានេះ ដែលនឹងក្លាយជាក្របខ័ណ្ឌ និងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរ នឹងអាចសម្រេចបានលទ្ធផលជាក់ស្តែងប្រកបដោយជោគជ័យក្នុងការសម្រេចគោលដៅដែលគ្រោងទុក ដែលនឹងរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។

 

សូមបញ្ជាក់ថា គោលបំណងនៃអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ មានទិសដៅបង្កើតក្របខ័ណ្ឌស្របច្បាប់សម្រាប់លើកកម្ពស់កម្មវិធី TVET និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា។ កិច្ចសហការនេះនឹងប្រើប្រាស់ជំនាញរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មវិធីផ្សារដែក និងគ្រឿងចក្រ ដើម្បីលើកកម្ពស់នាយកដ្ឋានវិស្វកម្មលោហៈ និងផ្សារដែកសន្លឹកនៃវិទ្យាស្ថាន ITI ឱ្យស្របតាមស្តង់ដាអន្តរជាតិ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញកម្ពុជា ឆ្នាំ២០២៣-២០៣៥ ក៏ដូចជាគោលនយោបាយ TVET របស់រាជរដ្ឋាភិបាលកម្ពុជា៕

#MLVT #HENGSour #TVET


Click to enlarge image o_1jt0qk11r1fv760a134jhsd680i.jpeg
Click to enlarge image o_1jt0qk11r3la1dcd1upru0iqsck.jpeg
Click to enlarge image o_1jt0qk11rdla14vt111r1huup8oj.jpeg
Click to enlarge image o_1jt0qk11rhcc1iuofp21u2k11svg.jpeg
Click to enlarge image o_1jt0qk11rm5i1ce21t461afd1nudl.jpeg
Click to enlarge image o_1jt0qk11rogihpk1hk4k1d51dh.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3715.html#sigProIdc47d1e9b78

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.