Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ

 Tuesday, 30 June 2026 06:33  |    Written by MLVT  |  971 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ

(ភ្នំពេញ)៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០២៥។

 

នាឱកាសនោះ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការប្រឆាំងពលកម្មកុមារ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការកាត់បន្ថយពលកម្មកុមារ ប្រឆាំងរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ និងកិច្ចខិតខំប្រឹងប្រែងឈានទៅការបញ្ចប់ពលកម្មកុមារ ស្របតាមគោលដៅអភិវឌ្ឍសកល និងផែនទីបង្ហាញផ្លូវអាស៊ានផងដែរ។ 

លោកជំទាវគូសបញ្ជាក់ថា សមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងអស់ គឺជាសក្ខីភាពបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងជំរុញការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ជោគជ័យទាំងនេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមប្រកបដោយការទទួលខុសត្រូវពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាសម្រេចបាននូវគោលដៅរួម គឺការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា។ របាយការណ៍វឌ្ឍនភាពនេះ ក៏នឹងក្លាយជាមូលដ្ឋាននៃការពិចារណាក្នុងការសម្រេចចិត្ត រៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការបែងចែកធនធានសម្រាប់អនុវត្តបានចំគោលដៅ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាផងដែរ។

 

ទន្ទឹមនឹងនេះ លោកជំទាវបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាធានាធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបានគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។ រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងការអនុវត្តច្បាប់ការងារ គោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» លើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន សំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល៕

#MLVT #HENGSour


Click to enlarge image o_1jsarrv1v1be6jgbs9c19cu15j6q.jpeg
Click to enlarge image o_1jsarrv1v1d0m1dm1itgo92pn713.jpeg
Click to enlarge image o_1jsarrv1v1d3e1dkih6i1tlv1e6812.jpeg
Click to enlarge image o_1jsarrv1v1vi3ror1ob714201evcv.jpeg
Click to enlarge image o_1jsarrv1v2kl3ag21c1u5i171310.jpeg
Click to enlarge image o_1jsarrv1v7pp1uvosalab612rv11.jpeg
Click to enlarge image o_1jsarrv1v8uvbbjdkn1n2l1de8p.jpeg
Click to enlarge image o_1jsarrv1v139s387d2l1ch5dhso.jpeg
Click to enlarge image o_1jsarrv1vbl4rdc1l9u9j61tqcs.jpeg
Click to enlarge image o_1jsarrv1vfdcfvhl4s1q4p1d43u.jpeg
Click to enlarge image o_1jsarrv1vj7qlp91jgp1u4ahb6r.jpeg
Click to enlarge image o_1jsarrv1vlqgftg18mj189979vt.jpeg
Click to enlarge image o_1jsarrv1vmc81stkkhci0rvh5n.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3700.html#sigProId9aad42c82e

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.