Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្មវិធី BEEP ផ្តល់ក្តីសង្ឃឹមថ្មីដល់យុវជនបោះបង់ការសិក្សាឱ្យទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារនិងប្រាក់ខែសមរម្យ

 Tuesday, 19 May 2026 14:23  |    Written by MLVT  |  223 times  |   Print  |   Email
  • Image Gallery
កម្មវិធី BEEP ផ្តល់ក្តីសង្ឃឹមថ្មីដល់យុវជនបោះបង់ការសិក្សាឱ្យទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារនិងប្រាក់ខែសមរម្យ

(បាត់ដំបង)៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) រួមមានលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធាននៃគណៈប្រឹក្សាភិបាលនៃ DEY III តំណាងអង្គការ ILO, SDC, UNESCO និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតធ្វើទស្សនកិច្ចការអនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) នៅវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) ដើម្បីឈ្វេងយល់ពីដំណើរការនិងផលជះវិជ្ជមាននៃកម្មវិធីក្នុងការគាំទ្រដល់សិស្សដែលបោះបង់ការសិក្សា ការអភិវឌ្ឍជំនាញ ក៏ដូចជាពីបញ្ហាប្រឈម និងការងារអនាគតសម្រាប់សិក្ខាកាមបន្ទាប់ពីចប់ការសិក្សា។

 

ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកម្មវិធី BEEP ដែលអនុវត្តដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីអង្គការ UNESCO និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានក្លាយជាគំរូដ៏ល្អមួយនៃកិច្ចសហការរវាងក្រសួង។ តាមរយៈការផ្តល់នូវមធ្យោបាយសិក្សាដែលមានភាពបត់បែន និងងាយស្រួល កម្មវិធីនេះបានអនុញ្ញាតឱ្យយុវជនបោះបង់ការសិក្សា និងក្រៅប្រព័ន្ធសិក្សាអាចបន្តការសិក្សារបស់ខ្លួន ដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។ 

 

ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ឡើងវិញយ៉ាងច្បាស់នូវការពិតមួយដែលមិនអាចបដិសេធបាន នោះគឺត្រូវតែបន្តពង្រឹងទំនាក់ទំនងដ៏សំខាន់រវាងការអប់រំ ការអភិវឌ្ឍជំនាញទំនើប និងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ ខណៈដែលកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងរឹងមាំ ការវិនិយោគលើធនធានមនុស្សនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ សិស្សនៅមណ្ឌលសិក្សានៃកម្មវិធី BEEP បានឡើងបង្ហាញបទពិសោធ និងភាពជោគជ័យរបស់ខ្លួនជូនគណៈប្រឹក្សាភិបាលផងដែរ។ ពួកគាត់ជាអតីតអ្នកដែលបោះបង់ការសិក្សាដោយមូលហេតុផ្សេងៗ ប៉ុន្តែកម្មវិធី BEEP បានផ្តល់ឱកាសដល់ពួកគាត់កសាងអនាគតជាថ្មីម្តងទៀតតាមរយៈជម្រើសសិក្សាតាមប្រព័ន្ធអនឡាញពីចម្ងាយ។ យុវតី ស៊ឹម ធារ៉ា បាននិយាយថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតថ្នាក់ទី ៩ នាងបានចុះឈ្មោះរៀនជំនាញអគ្គិសនីកម្រិត C1, C2 និង C3 រហូតចប់ ហើយបានបន្តកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសក្នុងជំនាញដដែលនេះ។ តំណាងឱ្យមិត្តរួមថ្នាក់ នាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធី BEEP ដែលបានផ្តល់ឱកាសជាលើកទី ២ ដល់កញ្ញា ក៏ដូចជាយុវជនដទៃទៀត ហើយបានសំណូមពរឱ្យបន្តកម្មវិធីនេះទៀត ព្រមទាំងលើកទឹកចិត្តដល់យុវជនដែលបោះបង់ការសិក្សាកុំឱ្យបាក់ទឹកចិត្តហើយត្រឡប់មករកកម្មវិធីសិក្សាបែបនេះវិញ។ 

 

តំណាងទីភ្នាក់ងារអង្គការ UN ប្រចាំកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរចំពោះប្អូនៗក្នុងការតស៊ូរៀនសូត្រទាំងមុខវិជ្ជា និងការបណ្តុះបណ្តាលវិជ្ជាជីវៈរហូតទទួលបានការងារជាមួយនឹងប្រាក់ខែសមរម្យសម្រាប់ផ្គត់ផ្គង់ទាំងខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។ លោកស្រី Vladanka Andreeva បានមានប្រសាសន៍ថា អង្គការ UN ប្រចាំកម្ពុជានឹងបន្តកិច្ចសហការប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ជាពិសេសក្នុងការអប់រំប្រកបទៅដោយសមធម៌ ដោយលោកស្រីបានលើកទឹកចិត្តឱ្យប្អូនៗកុំបញ្ឈប់ការសិក្សាត្រឹមកម្រិតនេះ តែត្រូវខិតខំបន្តឆ្ពោះទៅមុខទៀតបន្ថែមទៀត។  

 

ឯកឧត្តម ហេង សួរ បានកោតសរសើរចំពោះការតស៊ូរបស់ប្អូនៗរហូតបន្តទៅកម្មវិធីជំនាញផ្សេងៗ ហើយតាមរយៈគំរូនេះរបស់ប្អូនៗ កម្មវិធីនេះកំពុងតែទាក់ទាញយុវជនផ្សេងៗទៀតឱ្យវិលត្រឡប់ចូលសិក្សាវិញ ដើម្បីទទួលបានឱកាសដូចប្អូនៗផងដែរ។ ឯកឧត្តមគូសបញ្ជាក់ថា កម្មវិធី BEEP គឺជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់យុវជនមកកាន់ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាផ្លូវការឡើងវិញ ដែលផ្តល់ឱកាសការងារតាមត្រូវការទីផ្សារដ៏ច្រើន។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តកម្មវិធីនេះទៅមុខទៀត ដើម្បីយុវជនជំនាន់ក្រោយមានឱកាសកសាងអនាគតជាថ្មីតាមរយៈកម្មវិធី BEEP ដែលបានក្លាយជានិមិត្តរូបរបស់អង្គការ UNESCO ក្រោមកិច្ចសហការជាមួក្រសួងទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SDC តំណាងទីភ្នាក់ងារ UN ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកម្មវិធីដ៏សំខាន់ទាំងនេះក្លាយជាការពិត។

 

កម្មវិធី DEY III គឺជាគំនិតផ្តួចផ្តើមរួមរវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) ដែលបានគាំទ្រយុវជនជាង ៣០ ០០០នាក់ ជាពិសេសយុវជនមកពីក្រុមងាយរងគ្រោះ ក្នុងការទទួលបានឱកាសអភិវឌ្ឍជំនាញ ការងារ និងសហគ្រិនភាព ព្រមទាំងពង្រឹងគោលនយោបាយ និងប្រព័ន្ធលើកកម្ពស់ការងារសមរម្យនៅកម្ពុជា៕

#MLVT #HENGSour #TVET


Click to enlarge image o_1jovi6uqh1b521m4euort871v7ao.jpeg
Click to enlarge image o_1jovi6uqh1l08rcb1qmn1blp6dk11.jpeg
Click to enlarge image o_1jovi6uqh1o1m1i3sr5s73v19sav.jpeg
Click to enlarge image o_1jovi6uqh1q7j1iko1vnv1gok1td5m.jpeg
Click to enlarge image o_1jovi6uqh1qs95tbco91p6d1snsp.jpeg
Click to enlarge image o_1jovi6uqh9f1829icgljj6pn.jpeg
Click to enlarge image o_1jovi6uqha9j10rb1crvc311ogdr.jpeg
Click to enlarge image o_1jovi6uqhbaakb71iuc1gh57mqs.jpeg
Click to enlarge image o_1jovi6uqhjj61ki119hp12kbsi210.jpeg
Click to enlarge image o_1jovi6uqhsn9122hus39n519riq.jpeg
Click to enlarge image o_1jovi6uqhsvh1ufi1kutt0dmvet.jpeg
Click to enlarge image o_1jovi6uqhuqkj021abfos344iu.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3650.html#sigProIdc1b7a3304f

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.