Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3611

កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស

 Thursday, 02 April 2026 18:37  |    Written by MLVT  |  813 times  |   Print  |   Email
  • Image Gallery
កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម" នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិស្វករ និងកិច្ចសហប្រតិបត្តិការតំបន់ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការសិក្សាវិធីសាស្ត្រថ្មីៗក្នុងទិសដៅអភិវឌ្ឍន៍វិស័យសំណង់នៅអាស៊ាន។ 

 

ជាមួយនឹងការអបអរសាទរសិក្ខាកាមទាំង៦២នាក់(ស្រ្តី៤នាក់)ក្នុងអនុតំបន់មេគង្គដែលរួមមានវិស្វករកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (BEC) និងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលក្រៅពីការផ្លាស់ប្តូរបច្ចេកទេស វាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ស្តង់ដាវិស្វកម្មដល់កម្រិតសកលផងដែរ។ 

ឯកឧត្តមបានចាត់ទុកប្រធានបទនេះ ជាស្នូលសម្រាប់បេសកកម្មរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយជោគជ័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្ហាញយ៉ាងច្បាស់ពីការខិតខំរួមក្នុងការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធក្នុងវិស័យវិស្វកម្ម ដោយផ្អែកលើស្មារតី «ទន្លេរួម អនាគតរួម» ជាពិសេស កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករបស់អាស៊ាន (MRA) ស្តីពីសេវាវិស្វកម្ម នៅតែជាគ្រឹះសំខាន់សម្រាប់ការខិតខំរួមក្នុងការបង្កភាពងាយស្រួលដល់បម្លាស់ទីវិស្វករ និងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន។

 

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តយសនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាស្នូល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ហើយគ្មាននរណាម្នាក់ត្រូវបានទុកចោល រួមទាំងការពង្រឹងសមត្ថភាពជំនាញ និងស្តង់ដាវិជ្ជាជីវៈវិស្វកម្ម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញលេញដល់ BEC ដែលជាស្ថាប័នសំខាន់ក្នុងបេសកកម្មបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព ដោយគោរពតាមសីលធម៌វិជ្ជាជីវៈ និងជំរុញវិស័យវិស្វកម្មឲ្យទំនើប និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យវិស្វករទាំងអស់បំប្លែងចំណេះទាំងនេះទៅជាសកម្មភាពជាក់ស្តែងដ៏មានន័យ ដោយកុំទុកវានៅត្រឹមជាទ្រឹស្តី។  ទន្ទឹមនឹងនេះ ដោយសង្កេតឃើញវត្តមានស្រ្តីជាវិស្វករមានចំនួនតិច ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យស្រ្តីចូលរួមកាន់តែច្រើនក្នុងវិស័យនេះ ព្រោះថា វិស្វករស្ត្រីពិតជាមានតម្លៃជាខ្លាំង ខណៈដែលវិស័យនេះក៏ពាក់ព័ន្ធនឹងភាពឆ្លាតវៃ ចំណេះដឹង និងសេវាកម្មផងដែរ ដោយមិនមែនត្រឹមតែការងារសំណង់ ឬការងារធ្ងន់ប៉ុណ្ណោះទេ។  

 

លោក ឆិន ឆុង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកសេវាវិស្វកម្ម ពិតជាមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច និងការតភ្ជាប់តំបន់ ជាពិសេសនៅតំបន់មេគង្គ ហើយការពង្រឹងគុណវុឌ្ឍិនៃវិស្វករ គឺជាចំណុចសំខាន់សម្រាប់ការបម្លាស់ទីវិជ្ជាជីវៈ ការលើកកម្ពស់មត្ថភាព និងការផ្គត់ផ្គង់សេវាវិស្វកម្មឱ្យមានប្រសិទ្ធភាព។ 

គម្រោងសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបតាមតម្រូវការទាំងនេះ ដោយផ្តល់ការបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីៗនៃឧស្សាហកម្មវិស្វកម្មសំណង់ស៊ីវិលពិភពលោក ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅកម្ពុជា និងតំបន់៕

 

#MLVT #HENGSour


{gallery}3611{/gallery}

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.