Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ សហការជាមួយអង្គការ ILO រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ

 Friday, 13 March 2026 08:39  |    Written by MLVT  |  1811 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ សហការជាមួយអង្គការ ILO រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោង ILO-Japan នៃអង្គការអន្តរជាតិខាងការងារ ដើម្បីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ»។ កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់អធិការការងារ អធិការពេទ្យការងារ និងមន្ត្រីជំនាញ ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ក្នុងឱកាសនោះ ឯកឧត្តម លឹម ស៊ុយហុង បានបញ្ជាក់ថា គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញឱ្យកាន់តែយល់ច្បាស់អំពីគោលនយោបាយសុវត្ថិភាព និងសុខភាពការងារតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រ ក្នុងគោលដៅបង្កើតបរិយាកាសការងារឱ្យមានសុវត្ថិភាពខ្ពស់សម្រាប់បងប្អូនកម្មករនិយោជិត។

 

ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងដល់មន្ត្រីអធិការកិច្ច គឺជាអាទិភាពគន្លឹះដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ និងសន្តិសុខសង្គម។ លើសពីនេះ ឯកឧត្តម បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាប្រមូលធាតុចូលយ៉ាងសកម្ម ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

 

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ទទួលបានការណែនាំផ្ទាល់ពី លោកស្រីវេជ្ជបណ្ឌិត យូកា អ៊ូជីតា អ្នកជំនាញជាន់ខ្ពស់របស់អង្គការ ILO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខ្លឹមសារសំខាន់ៗដែលត្រូវបានលើកយកមកបង្ហាញ រួមមាន ការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ការកំណត់ប្រភេទគ្រោះថ្នាក់ វិធីសាស្ត្រកត់ត្រា និងការជូនដំណឹងអំពីជំងឺវិជ្ជាជីវៈផ្សេងៗ។ គួរកត់សម្គល់ថាមន្ត្រីដែលចូលរួមនឹងក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពពេញលេញ ក្នុងការផ្ទេរចំណេះដឹងបន្ត និងរៀបចំផែនការបណ្តុះបណ្តាលនៅតាមមូលដ្ឋាន ដើម្បីធានាឱ្យសហគ្រាស និងរោងចក្រក្លាយជាកន្លែងធ្វើការដែលមានសុខដុមរមនា និងសុវត្ថិភាពបំផុត៕

 

#MLVT #HENGSour


Click to enlarge image o_1jjidlgrf1gdo87g19ghnp140sm.jpeg
Click to enlarge image o_1jjidlgrf1ue3f3815nrrsk13a6l.jpeg
Click to enlarge image o_1jjidlgrf65u1fp43171pq616v4i.jpeg
Click to enlarge image o_1jjidlgrfemd1djc1sbgk5qirun.jpeg
Click to enlarge image o_1jjidlgrffhi1vka1k9l13tkbieh.jpeg
Click to enlarge image o_1jjidlgrffq511s999jck7d8kk.jpeg
Click to enlarge image o_1jjidlgrfpsg1f613h91gkbae4j.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3574.html#sigProId50701425c2

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.