Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


គណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy Sector Development Program-SFESDP) ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត

 Thursday, 12 March 2026 21:50  |    Written by MLVT  |  1671 times  |   Print  |   Email
  • Image Gallery
គណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy Sector Development Program-SFESDP) ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) បានដឹកនាំកិច្ចប្រជុំគណៈកម្មការ លើកទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសមាជិក ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក និងវាយតម្លៃពីដំណើរការអនុវត្ត ក៏ដូចជា ការផ្តល់យោបល់បន្ថែម ឱ្យស្របតាមសូចនាករទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) ជំនាញការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ (IT Networks/Programming) នៅគ្រឹះស្ថានបណ្តុះបណ្តាល ចំនួន ៨។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថែ្លងអំណរគុណចំពោះកិច្ចខិតខំអនុវត្តការងាររបស់សមាជិកគណៈកម្មការ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដ៏ល្អប្រសើរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ជំនាញទាំងនេះ ក៏នឹងជួយទៅដល់ការអភិវឌ្ឍជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) ដែលជាមហិច្ឆតានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាខឿនឧហ្សាហកម្មផងដែរ។ តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាល ដល់យុវជន និងកម្មករនិយោជិត ប្រមាណជាង ៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយទៅជាឆ្អឹងខ្នងមួយ ដែលបំពេញនូវការខ្វះខាតជំនាញជាន់ខ្ពស់ពាក់ព័ន្ធជំនាញទាំងបីនេះ។ ជារួម គម្រោងនេះសម្រេចបាននូវសមិទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ សមាជិកគណៈកម្មការ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានចែករំលែកពីបទពិសោធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើងនូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ។  

 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាលទាំង៨ ឱ្យព្យាយាមអស់លទ្ធភាពស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ។ កិច្ចសហការ ដែលភ្ជាប់ទៅនឹងការបណ្តុះបណ្តាលនៅកន្លែងការងារ (Work Base Learning)នេះ នឹងជួយផ្តល់ឱកាសដ៏មានតម្លៃដល់សិស្សចុះធ្វើកម្មសិក្សា ឬអនុវត្តការងារជាក់ស្តែង ហើយនៅពេលបញ្ចប់ការសិក្សា សិស្សមិនមែនចេះតែទ្រឹស្តីនោះទេ។ លើសពីនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយពីគម្រោងបន្ថែមទៀត ជាពិសេស គឺដើម្បីទាក់ទាញសិស្សនារីឱ្យចុះឈ្មោះចូលរៀន។ 

 

គួរបញ្ជាក់ថា គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីចុង ឆ្នាំ២០២៣ រហូតដល់ចុង ឆ្នាំ២០៣០ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

#MLVT #HENGSour


Click to enlarge image o_1jjh8kn3c1a4p021ibirro15s911.jpeg
Click to enlarge image o_1jjh8kn3c1a6rvb3mgf8l6rh210.jpeg
Click to enlarge image o_1jjh8kn3c1b721rj01j087uh1nhc12.jpeg
Click to enlarge image o_1jjh8kn3c1fsf8ug1l9715cp19hgq.jpeg
Click to enlarge image o_1jjh8kn3c1i4scmg36p1dfa1q87r.jpeg
Click to enlarge image o_1jjh8kn3c1kg815es9qu67c127t15.jpeg
Click to enlarge image o_1jjh8kn3c1ncu1e3j1ak210t978bu.jpeg
Click to enlarge image o_1jjh8kn3c1p3c1rcmfcp12on18ljs.jpeg
Click to enlarge image o_1jjh8kn3c1p7l158712c023ru8114.jpeg
Click to enlarge image o_1jjh8kn3c1qk0bb3ein1b49gjrt.jpeg
Click to enlarge image o_1jjh8kn3c1ui8cs51ojnfji44vp.jpeg
Click to enlarge image o_1jjh8kn3c6h917tp17av1g9tf4r13.jpeg
Click to enlarge image o_1jjh8kn3c6jd5l71at3v2q14ppo.jpeg
Click to enlarge image o_1jjh8kn3cb5p1elk1vvgippt32v.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3573.html#sigProId93467d511c

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.