Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធិភាព និងតម្លាភាព

 Tuesday, 03 March 2026 17:38  |    Written by MLVT  |  81 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធិភាព និងតម្លាភាព

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញ និងផ្ដួចផ្ដើមការងារយុទ្ធសាស្ត្រចំនួនពីរ ទី (១) ការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន ដើម្បីធានានូវនិរន្តរភាព និងការរីកលូតលាស់នៃកញ្ចប់ថវិកាសោធនសម្រាប់បងប្អូនកម្មករនិយោជិត និងទី (២) ការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងប្រទេសកម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលស្ថាប័នទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះ UNDP ដែលផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើន ដែលក្នុងនោះវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: ក៏ជាអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់និងផ្តល់ការគាំទ្រផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលកំពុងពង្រីកវិសាលភាពគ្របដណ្ដប់កាន់តែទូលំទូលាយ។ ឯកឧត្តមបានសង្កត់ធ្ងន់ពីភាពចាំបាច់ និងការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គម ដោយបានគូសបញ្ជាក់ថា៖ «ថវិកាទាំងនេះមិនមែនត្រឹមតែជាភាគទាននោះទេ តែវាជាប្រាក់សន្សំដ៏មានតម្លៃរបស់កម្មករនិយោជិត ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយតម្លាភាព និងហ្មត់ចត់បំផុត ដើម្បីធានាថាប្រាក់សន្សំទាំងនេះនឹងកើនឡើងជាផ្លែផ្កា សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់នៅពេលឈានដល់វ័យចូលនិវត្តន៍»។

 

ជាការឆ្លើយតប លោក អេនរីកូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកបានអះអាងថា តាមរយៈបណ្តាញអ្នកជំនាញគោលនយោបាយសកលរបស់ខ្លួន, UNDP ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការរចនាឧបករណ៍ហិរញ្ញវត្ថុទំនើបៗ ដែលអាចតភ្ជាប់ធនធានជាតិទៅនឹងជម្រើសវិនិយោគប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត។

ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើផែនការយុទ្ធសាស្ត្រទាំងនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង សំដៅលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិទាំងមូល ដោយផ្តោតលើការងារស្នូលចំនួនពីរ រួមមាន៖ ទី (១) ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដាន និងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់មូលនិធិឱ្យកាន់តែមានតម្លាភាព និង (២) ការសិក្សាយ៉ាងល្អិតល្អន់ពីជម្រើសនៃការវិនិយោគប្រកបដោយសុវត្ថិភាព តាមរយៈការរៀនសូត្រពីបទពិសោធជោគជ័យរបស់បណ្តាប្រទេសនានា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ទស្សនទានយ៉ាងច្បាស់ថា នៅក្នុងការវិនិយោគតាមគោលការណ៍ ESG និង សុវត្ថិភាព និងសុខភាពការងារ (OSH) របស់កម្មករនិយោជិត ត្រូវតែចាត់ទុកជាស្នូលកណ្តាល ព្រោះការការពារសុខុមាលភាពមនុស្សនៅកន្លែងធ្វើការ គឺជាមូលដ្ឋានគ្រឹះពិតប្រាកដដែលនាំទៅរកការអភិវឌ្ឍសង្គម និងបរិស្ថានប្រកបដោយចីរភាព៕

#MLVT #HENGSour


Click to enlarge image o_1jipkjcqv1bar1hs41g4d1e6b19kuj.jpeg
Click to enlarge image o_1jipkjcqv1q6j89u1kq61un8fubg.jpeg
Click to enlarge image o_1jipkjcqv14p9crr13m1mmgmvh.jpeg
Click to enlarge image o_1jipkjcqv72u15rqgvk1qtl1s78l.jpeg
Click to enlarge image o_1jipkjcqvgcr1rg01tnk1ps39ekk.jpeg
Click to enlarge image o_1jipkjcqvj3017cdg54v44kqdi.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3560.html#sigProId1d58b6afaf

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.