Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម ហេង សួរ កំណត់ទិសដៅការងារ ១៩ចំណុច ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៦

 Friday, 27 February 2026 21:40  |    Written by MLVT  |  227 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ កំណត់ទិសដៅការងារ ១៩ចំណុច ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្នុង “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦”  ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រយៈពេល ២ថ្ងៃមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញតាមផ្នែកនីមួយៗបានរំលេចឱ្យឃើញពីសមិទ្ធផលទាំងឡាយដែលជាស្នាដៃកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នានា ឆ្នាំ២០២៥ បើទោះបីជាប្រទេសជាតិជួបប្រទះនូវឧបសគ្គដោយសារបញ្ហាព្រំដែនក្តី។ ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកែលម្អចំណុចខ្វះខាត មន្រ្តីជំនាញគ្រប់ផ្នែកបានពិភាក្សាយ៉ាងផុលផុសសំដៅដល់ការដាក់គោលដៅឆ្ពោះទៅរកការរីកចំរើន និងសម្រេចឱ្យបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៦។  

 

ក្នុងចំណោមកិច្ចការស្នូលទាំងឡាយរបស់ក្រសួង ការស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយពាក់ព័ន្ធចំណុចនេះ ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺននាក់ទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដោយឯកឧត្តមលើកឡើងថា ក្នុងឆ្នាំ២០២៥ ក្រសួងបានគ្រប់គ្រងការវិលត្រឡប់របស់អតីតពលករប្រមាណ ៩៥ម៉ឺននាក់ដោយប្រសិទ្ធភាព ហើយបានប្រែក្លាយពួកគាត់ឱ្យទៅជាកម្លាំងផលិតកម្មជាតិដ៏មានសក្តានុពល ដែលឆ្លើយតបនឹងកំណើនវិនិយោគ។

ជាក់ស្តែង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អតីតពលករប្រមាណ ៣១ម៉ឺននាក់ទទួលបានការងារក្នុងប្រព័ន្ធនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ហើយប្រមាណ ៣១ម៉ឺននាក់ផ្សេងទៀតបានទទួលការងារក្រៅប្រព័ន្ធ គិតត្រឹមឆ្នាំ២០២៥ ហើយរហូតមកដល់ពេលនេះមានរហូតដល់ទៅ៦២ម៉ឺននាក់។  ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏គូសបញ្ជាក់ពីការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាមួយនឹងលក្ខខណ្ឌការងារ សុខដុមនីយកម្មវិជ្ជាជីវៈ និងអនុលោមតាមច្បាប់ស្ដីពីការងារកាន់តែប្រសើរ។ 

 

ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឆ្នាំ២០២៦ ក្នុងទិសដៅបម្រើសេវាប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកឱ្យកាន់តែល្អប្រសើរ បង្កើនល្បឿនអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តីបានកំណត់ទិសដៅ១៩ចំណុច ព្រមទាំងផ្តល់អនុសាសន៍ដ៏មានតម្លៃដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ដោយត្រូវពង្រឹង និងពង្រីកសេវាការងារ ព័ត៌មានទីផ្សារការងារ វេទិកាការងារ និងប្រព័ន្ធ Hotline ១២៩៧ដល់សាធារណជន ជាពិសេសអតីតពលករ, បន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស, បន្តរៀបចំផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេត និងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារជាទៀងទាត់ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងយន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍។

 

បន្ថែមពីនេះ ត្រូវបន្តពង្រឹងយន្តការអធិការកិច្ចអន្តរក្រសួង និងប្រព័ន្ធអភិបាលកិច្ចអធិការកិច្ចការងារ, បន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ, បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការលុបបំបាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ, បន្តអភិវឌ្ឍសមត្ថភាពអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបន្តពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារក្រៅតុលាការ។ 

ក្រៅពីនេះ ក៏ត្រូវបន្តពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គមឱ្យបានជាអតិបរមា, បន្តលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូទាំងអស់, បន្តជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញ TVET 1.5M, បន្តជំរុញនិងផលិតថ្នាក់បណ្តុះបណ្តាលចល័តឱ្យកាន់តែច្រើន និងទំនើប, ពង្រីកការកែច្នៃម៉ូតូកង់បី ដើម្បីបង្កើនចំណូលដល់អ្នកបើកកង់បី ឬលក់ដូរចល័ត, បញ្ចប់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និង គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អភិវឌ្ឍនានា, បន្តពង្រឹងអភិបាលកិច្ចស្ថាប័ន និងប្រសិទ្ធភាពនៃការផ្តល់សេវា និងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។

 

ឯកឧត្តមរដ្ឋមន្រ្តី សម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង និងអ្នកពាក់ព័ន្ធទាំងអស់នឹងបន្តរួមសាមគ្គីជាធ្លុងមួយ និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពទ្វេដង ដើម្បីអនុវត្តសម្រេចឱ្យបានជោគជ័យនូវទិសដៅភារកិច្ចសំខាន់ៗក្នុង ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមចំណែកដល់ការអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើគ្រប់វិស័យការងារប្រកបដោយចីរភាព និងវិបុលភាព៕

#MLVT #HENGSour


Click to enlarge image IMG_20260227_213712_767.jpg
Click to enlarge image IMG_20260227_213716_955.jpg
Click to enlarge image IMG_20260227_213727_101.jpg
Click to enlarge image IMG_20260227_213744_608.jpg
Click to enlarge image IMG_20260227_213750_831.jpg
Click to enlarge image IMG_20260227_213753_949.jpg
Click to enlarge image IMG_20260227_213807_127.jpg
Click to enlarge image IMG_20260227_213816_304.jpg
Click to enlarge image IMG_20260227_213827_882.jpg
Click to enlarge image IMG_20260227_213841_814.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3554.html#sigProIdeafabe2f93

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.