Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង

 Tuesday, 16 July 2024 11:44  |    Written by MLVT  |  1589 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តបាត់ដំបង ដោយមានវត្តមានចូលរួមពីតំណាងថ្នាក់ដឹកនាំខេត្តបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៤០០នាក់។

 

ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។ 

 

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់នៅទូទាំងប្រទេស ក្រសួងក៏នឹងពង្រីកការដាក់ពង្រាយការបណ្តុះបណ្តាលតាមសហគមន៍ សម្រាប់ជំនាញសាមញ្ញៗ ដូចជា ផ្នែកសេវាកម្ម និងជំនាញពាក់ព័ន្ធនឹងកសិកម្ម និងកសិ-ឧស្សាហកម្ម។ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការចូលរួមអភិវឌ្ឍវិស័យ TVET តាមរយៈការលើកទឹកចិត្តក្នុងការបង្កើត និងពង្រីកកិច្ចសហការរវាងវិស័យឯកជន (សាកលវិទ្យាល័យ/គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាល TVET សម្រាប់កម្មវិធីបណ្តុះបណ្តាលផ្អែកលើការងារ (Work-Based Learning Program), ការផ្លាស់ប្តូរជំនាញ, ការបង្កើនជំនាញ និងប្រសិទ្ធភាពនៃការគ្រប់គ្រង ដែលសហគ្រាស គ្រឹះស្ថាន អាចជាអ្នកផ្ដល់ការបណ្តុះបណ្តាលដោយផ្ទាល់តែម្ដង ប្រសិនបើសហគ្រាស គ្រឹះស្ថាននោះមានបំណងចង់ធ្វើដោយខ្លួនឯង ហើយក្រសួងក៏លើកកម្ពស់ ពន្លឿន និងជំរុញការអនុវត្តថ្នាលបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យកម្មករនិយោជិតអាចសិក្សាតាមប្រព័ន្ធអនឡាញ (ពីចម្ងាយ) ឬសិក្សាដោយខ្លួនឯងបានផងដែរ៕

 

#MLVT #HENGSour #បសស #NssfCambodia #TVET


Click to enlarge image IMG_20240716_112938_001.jpg
Click to enlarge image IMG_20240716_112941_005.jpg
Click to enlarge image IMG_20240716_112944_340.jpg
Click to enlarge image IMG_20240716_112946_592.jpg
Click to enlarge image IMG_20240716_112950_365.jpg
Click to enlarge image IMG_20240716_113002_505.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2724.html#sigProId94f51f4cea

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.