Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំម៉ាឡេស៊ី  បានរៀបចំ "សង្ក្រានខ្មែនៅម៉ាឡេស៊ី" នៅវត្តនារង្សី  ក្នុងតំបន់  Pontian រដ្ឋ  Johor Bahru

 Sunday, 07 April 2024 19:22  |    Written by MLVT  |  1409 times  |   Print  |   Email
  • Image Gallery
ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំម៉ាឡេស៊ី  បានរៀបចំ "សង្ក្រានខ្មែនៅម៉ាឡេស៊ី" នៅវត្តនារង្សី  ក្នុងតំបន់  Pontian រដ្ឋ  Johor Bahru

(ម៉ាឡេស៊ី)៖ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេសុី ក្រុមការងារ ESEA និងសមាគមខ្មែរនានា បានរៀបចំ“សង្ក្រាន្តខ្មែរនៅម៉ាឡេសុី” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅវត្តព្រះកែវរតនារង្សី ក្នុងតំបន់ Pontian រដ្ឋ Johor Bahru។

 

កម្មវិធីប្រព្រឹត្តទៅដោយមានការរាប់បាត្រ សូត្រធម៌នមស្សការ ប្រគេនទ័យទាន ស្រង់ព្រះ ពូនភ្នំខ្សាច់ ការពិសារអាហារ និងនំបញ្ចុកសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ មានដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម បោះអង្គុញ និងការរាំលេងកំសាន្ត។

 

នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្ដម អ៊ុក ចាន់ដារ៉ា ក៏បានសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនខ្មែរដែលបានមកចូលរួម និងបានផ្តាំផ្ញើបងប្អូនខ្មែរនៅម៉ាឡេស៊ីទាក់ទងមកស្ថានទូតក្នុងករណីមានកិច្ចការណាមួយ។ លើសពីនេះ ឯកឧត្តម ក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមទាំងអស់ផងដែរ៕

 

#MLVT #HENGSour


Click to enlarge image IMG_20240407_192143_038.jpg
Click to enlarge image IMG_20240407_192145_899.jpg
Click to enlarge image IMG_20240407_192155_730.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2535.html#sigProId58a39c493d

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.