Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2041

មន្ត្រីជាន់ខ្ពស់ការងារកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៧ (27th ALMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១២

 Sunday, 30 October 2022 20:31  |  5959 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ការងារកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៧ (27th ALMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១២

(ម៉ានីល)៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានដឹកនាំប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៧ និងកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) លើកទី១២ ក្រោមមូលបទ “រួមគ្នាជាធ្លុងមួយ៖ ការកែទម្រង់ពិភពនៃការងារឡើងវិញ តាមមាគ៌ាអាស៊ានឆ្ពោះទៅរកការស្តារឡើងវិញ និងការរីកចម្រើនបែបឌីជីថល បរិយាប័ន្ន និង និងចីរភាព˝ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២។ 

 

កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងដឹកនាំដោយក្រសួងការងារ និងមុខរបរហ្វ៊ីលីពីន ក្នុងនាមជាប្រធានប្តូរវេននៃ ALMM ឆ្នាំ២០២២-២០២៤ ហើយមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារនៃរដ្ឋសមាជិកអាស៊ានទាំង១០ និងប្រទេសបូកបី អគ្គលេខាធិការរងអាស៊ាន ប្រធានអង្គភាពតាមវិស័យក្រោមឱវាទ ALMM ប្រតិភូ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ប្រមាណ១៣០នាក់។

 

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី/ប្រធានប្រតិភូនៃរដ្ឋសមាជិកអាស៊ាន បានពិនិត្យមើលលទ្ធផលនៃកិច្ចប្រជុំអាស៊ានផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យការងារ និងឯកសារសំខាន់ៗដែលបានឯកភាព និងអនុម័តដោយរដ្ឋមន្រ្តីការងារអាស៊ាន និងរដ្ឋមន្រ្តីការងារអាស៊ានបូកបី ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ និងចែករំលែកទស្សនៈ និងមតិយោបល់ទាក់ទងនឹងមូលបទដែលប្រទេសហ្វ៊ីលីពីនបានជ្រើសរើសសម្រាប់អាណត្តិជាប្រធាន ALMM របស់ខ្លួនក្នុងការរួមគ្នាជាធ្លុងមួយ។

 

ក្នុងនោះផងដែរ ឯកឧត្តម ម៉ម វណ្ណៈ បានកោតសរសើរដល់រដ្ឋសមាជិកអាស៊ាន និងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ រហូតសម្រេចបានលទ្ធផលការងារជាច្រើនក្នុងវិស័យការងារ នៅរយៈពេល២ឆ្នាំកន្លងមកនេះ។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអរគុណដល់រដ្ឋសមាជិកអាស៊ាន ទាំងកម្រិតរដ្ឋមន្រ្តី និងឧត្តមមន្រ្តី ដែលបានផ្តល់ការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ដល់ការរៀបចំសេចក្តីថ្លែងការណ៍ ស្តីពីចល័តភាពនៃអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ាន ដែលជាអាទិភាពមួយរបស់កម្ពុជា ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នេះ។ ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា ក្រោយពីការអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះរួចមក សេចក្តីថ្លែងការណ៍នេះ នឹងចូលរួមចំណែក និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍ បន្ថែមពីលើសេចក្តីថ្លែងការណ៍ទីក្រុងសេប៊ូ និងឯកច្ឆន្ទភាពអាស៊ាន៕


{gallery}2041{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.