Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយនាំមកនូវឱកាសការងាររាប់ពាន់កន្លែង

 Saturday, 22 November 2025 14:52  |    Written by MLVT  |  540 times  |   Print  |   Email
  • Image Gallery
ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយនាំមកនូវឱកាសការងាររាប់ពាន់កន្លែង

 

(បន្ទាយមានជ័យ)៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅផ្សារចម្ការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកមង្គលបូរី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។  

 

ក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ ចំនួន ២១ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំងពលកម្មសរុបជាង ៦ ៥០០នាក់។ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តបន្ទាយមានជ័យ នាពេលនេះ បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។ 

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ការធ្វើការងារក្នុងស្រុក ទទួលបានប្រាក់ឈ្នួលសមរម្យទៅតាមជំនាញរបស់បងប្អូន និងមិនមានការបង់ប្រាក់លើបណ្ណការងារនោះឡើយ ហើយក៏មិនមាននគរបាលចុះទៅផាកពិន័យអ្វីដែរ។ លើសពីនេះទៀត ធ្វើការងារក្នុងស្រុក ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា មាន បណ្ណ ប.ស.ស. ដែលអាចទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយមានប្រាក់សោធននៅពេលធ្វើការងារដល់អាយុ ៦០ឆ្នាំ មានឱកាសជួបជុំក្រុមគ្រួសារបានច្រើន ទាំងនៅក្នុងពិធីបុណ្យទាននានា ក៏ដូចជានៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ប្រសិនបើធ្វើការជិតផ្ទះអាចត្រឡប់ទៅស្នាក់នៅផ្ទះវិញ ដោយមិនចំណាយលុយលើការជួលផ្ទះ ហើយក៏អាចនៅសល់ពេលធ្វើស្រែចម្ការ ឬការងារអ្វីផ្សេងទៀត បានដែរ។ ម្យ៉ាងទៀត ការធ្វើការងារក្នុងស្រុក គឺធានាបាននូវសុខសុវត្ថិភាព។ 

 

សូមជម្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្តចំនួន ១៧លើករួចមកហើយ។ លើសពីនេះទៀត ក៏បានរៀបចំវេទិកាការងារនៅតាមបណ្ដាខេត្តចំនួន ៥៥៨លើករួចមកហើយដែរ៕ 

 

#MLVT #HENGSour #NEA

Image Gallery

Click to enlarge image o_1jal8smhu1dmt1f8k1kjcjnpvtqp.jpeg
Click to enlarge image o_1jal8smhu1kh41jmtq307ei18a311.jpeg
Click to enlarge image o_1jal8smhu1ls9179r9bb1pk6kvkt.jpeg
Click to enlarge image o_1jal8smhu1q4g19uio73pfb1mnjr.jpeg
Click to enlarge image o_1jal8smhu9pg1ir5a92tbs18frm.jpeg
Click to enlarge image o_1jal8smhu17821ptso4p89i1md8n.jpeg
Click to enlarge image o_1jal8smhub8q1b9lbj315541nc2v.jpeg
Click to enlarge image o_1jal8smhuc979pvflc1ggb12a210.jpeg
Click to enlarge image o_1jal8smhueo01sb2fn93kh1okau.jpeg
Click to enlarge image o_1jal8smhumfb36m1c7isrho6sq.jpeg
Click to enlarge image o_1jal8smhuok3e8pldhjdj1112s.jpeg
Click to enlarge image o_1jal8smhuphkb1oed61kbp1de0o.jpeg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/33-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3416.html#sigProIdf8fe1759b1

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.