Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


NEA និង ស.ស.យ.ក. ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាលា RULE រៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗ១៧ ទៅរើសបុគ្គលិកភ្លាមៗ១៤៥០នាក់

 Thursday, 25 July 2024 14:57  |    Written by MLVT  |  1765 times  |   Print  |   Email
  • Image Gallery
NEA និង ស.ស.យ.ក. ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាលា RULE រៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗ១៧ ទៅរើសបុគ្គលិកភ្លាមៗ១៤៥០នាក់

វេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន ១៧ ផ្តល់ឱកាសការងារចំនួន ១៤៥០ កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

 

ថ្លែងក្នុងពិធីបើក វេទិកាការងារ និងឱកាសកម្មសិក្សាការងារ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាងធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមាន NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

 

ឯកឧត្តម បន្ថែមថា គោលបំណងសំខាន់បំផុតនៃវេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែងងាយស្រួល ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ថែមទាំងជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ RULE ក៏ដូចជាក្រុមហ៊ុន សហគ្រាសដែលតែងតែសហការយ៉ាងស្អិតរមួតជាមួយ NEA ក្នុងការនាំយកឱកាសការងារដ៏ច្រើនសម្បូរបែបជូនដល់និស្សិត និងយុវជន។

 

ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត នៀ សុផន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងនៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ ព្រឹកមិញនេះថា ការទទួលបានព័ត៌មានអំពីឱកាសការងារ កម្មសិក្សាការងារ និងតម្រូវការជំនាញពីខាងនិយោជកផ្ទាល់ គឺជាមានសារសំខាន់ណាស់ សម្រាប់ និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនចូលក្នុងទីផ្សារការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់និស្សិតទាំងអស់ សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីទីផ្សារការងារនៅតាមស្តង់ក្រុមហ៊ុនទាំង១៧ នៅថ្ងៃនេះ និងត្រូវរៀបចំ CV ឲ្យបានត្រឹមត្រូវដើម្បីអាចដាក់ពាក្យស្វែងរកការងារ និងឱកាសកម្មសិក្សាការងារបានភ្លាមៗតែម្តង។

សម្រាប់ យុវជន សិស្ស-និស្សិត និងសាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចាប់ពីពេលឥឡូវនេះ រហូតដល់ម៉ោង ៥ ល្ងាច។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១៦ ៧៨៦ ៦៥៥/ ០៧៧ ២៣ ២៣ ៧៨ និងតេលេក្រាម ឬ Coolapp ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕


#MLVT #HENGSour #NEA

Image Gallery

Click to enlarge image IMG_20240725_144542_636.jpg
Click to enlarge image IMG_20240725_144547_424.jpg
Click to enlarge image IMG_20240725_144554_045.jpg
Click to enlarge image IMG_20240725_144556_655.jpg
Click to enlarge image IMG_20240725_144602_419.jpg
Click to enlarge image IMG_20240725_144605_559.jpg
Click to enlarge image IMG_20240725_144609_820.jpg
Click to enlarge image IMG_20240725_144614_634.jpg
View the embedded image gallery online at:
https://mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/33-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/2737.html#sigProId5d182e26c1

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.