Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2486

រោងចក្រចំនួន៦មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ

 Monday, 18 March 2024 17:53  |    Written by MLVT  |  1197 times  |   Print  |   Email
  • Image Gallery
រោងចក្រចំនួន៦មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ

រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ 

សម្រាប់ឱកាសការងារនេះកម្មករនិយោជិតនៃរោងចក្រ Y&W អាចមកដាក់ពាក្យនៅមុខរោងចក្រ Y&Wផ្ទាល់ ហើយទទួលបានការសម្ភាសភ្លាមៗតែម្តង។ ការជ្រើសរើសនេះមានរោងចក្រ ក្រុមហ៊ុន ហ៊ីតូ អេស៊ា ខេមបូឌា ឯ.ក ជ្រើសរើសកម្មករនិយោជិតចំនួន ៤០នាក់, ក្រុមហ៊ុន យេ ផេនរ៉ក អេសអ៊ី អេ (ភ្នំពេញ) ឯ.ក ជ្រើសរើស១០០នាក់, ក្រុមហ៊ុន រីង អេឡិចត្រូនិក (ខេមបូឌា) ឯ.ក ជ្រើសរើស ២០នាក់, ក្រុមហ៊ុន សេការ៉ា (ខេមបូឌា) ថេកណូឡូជី ឯ.ក ជ្រើសរើស២០នាក់, ក្រុមហ៊ុន ម៉ាវ៉ល់ ហ្គាមិន ឯ.ក ជ្រើសរើស១៥០ និងក្រុមហ៊ុន ដាប់ប៉ែលយូស៊ីអេហ្វអូ (ខេមបូឌា) ឯ.ក រើស១០នាក់។  

 

លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនីនៃរោងចក្រ Y & W បានលើកឡើងថា៖ «ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីធ្វើនៅពេលនេះ ពីព្រោះឱកាសការងារបានមកដល់កន្លែងហើយតាមរយៈក្រសួងការងារ ដូច្នេះខ្ញុំត្រូវតែឆ្លៀតពេលមករកការងារថ្មីដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្តទៀត»។ 

 

លោកស្រីបន្ថែមថា ការមកដាក់ពាក្យរកការងារថ្មីនេះដោយសារកម្មការិនីរូបនេះជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារលើករណីថៅកែរោងចក្ររត់ចោលកម្មករ ហើយលោកស្រីសង្ឃឹមថានឹងទទួលបានការដោះស្រាយជូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នានាពេលឆាប់ៗខាងមុខនេះ។ 

 

លោក ញ៉ុល សារ៉ុម ដែលជាកម្មករនិយោជិតនៃរោងចក្រ Y & W ម្នាក់ទៀតបានលើកឡើងថា៖«ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីនៅពេលនេះពីព្រោះឱកាសការងារបានមកដល់កន្លែងហើយ ដោយមិនចាំបាច់ទៅរកខ្លួនឯងនោះទេ ជាពិសេសនោះដាក់ពាក្យភ្លាម សម្ភាសភ្លាម ដឹងលទ្ធផលលឿនទៀតផង»។ 

 

លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិកតំបន់សេដ្ឋកិច្ចពិសេសបានលើកឡើងថាឱកាសការងារជាច្រើនរយកន្លែងបានយកមកធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។ 

លោកថា៖«ខ្ញុំសូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់មកដាក់ពាក្យដើម្បីទទួលបានឱកាសបម្រើការងារនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ដែលបងប្អូនកម្មករនិយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ»។ 

 

លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ កម្មករនិយោជិតទទួលបានប្រាក់ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤ ដុល្លារក្នុងមួយខែ (ពេញសិទ្ធិ), ផ្តល់លុយព្រីម ១៥ដុល្លារក្នុង១ខែ, ប្រាក់ស្នាក់នៅ និងធ្វើដំណើរ ១០ដុល្លារក្នុងមួយខែ, ប្រាក់បាយថ្ងៃត្រង់ ៣២០០រៀលក្នុងមួយថ្ងៃ, ផ្តល់ប្រាក់បាយថែមម៉ោង ២ម៉ោងចំនួន៣០០០រៀលរាល់ពេលថែមម៉ោងក្នុង១ថ្ងៃ។ 

 

ក្រៅពីនេះកម្មករនិយោជិតក៏នឹងមានប្រាក់រង្វាន់ពេលដេរលើសចំនួន, ផ្តល់ប្រាក់ជំនាញ, ផ្តល់ប្រាក់៥% និងប្រាក់អតីតភាពការងារស្របតាមច្បាប់ស្តីពីការងារ និងមធ្យោបាយធ្វើដំណើរ ៕

Image Gallery

{gallery}2486{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.